Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម បើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត អបអរសាទរទិវាជ័យជម្នះ ៧មករា

បានផុស

នៅ

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នេះ ខេត្តកំពង់ចាម បានរៀបចំពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរទិវាជ័យជំនះ ខួបលើកទី៤៤ឆ្នាំ ៧មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល ខេត្តកំពង់ចាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមកីឡាករ កីឡាការិនី មន្ទីរ-អង្គភាព ជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួមប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៣ នេះ សរុបចំនួន ១១០ក្រុម ដែលមានកីឡាករ កីឡាការិនី សរុបចំនួន ៨៤៦នាក់ និងគ្រូបង្វឹកចំនួន ១៧៤នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួតរួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់ ឬ(ប៊ូល) កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសី ។

លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយ ដែលប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ ចំពោះជាតិក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ។ ដូច្នេះ សូមឲ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឲ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ ។

លោកជំទាវអភិបាលរងខេត្ត បានផ្តាំផ្ញើឲ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួតឲ្យបានខ្ជាប់ខ្ជួន ដើម្បីដណ្ដើមយកជ័យជម្នះជូនមន្ទីរ អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជា កីឡាករ កីឡាការនីឆ្នើមសម្រាប់ទៅចូលរួមប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសការប្រកួតកីឡាថ្នាក់តំបន់អាស៊ានស៊ីហ្គេម ឆ្នាំ២០២៣ នេះ ។

ជាមួយគ្នានោះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វើឡើង ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើនជាលំដាប់ ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យជម្នះខួបទី៤៤ ៧មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមការដឹកនាំគោលនយោ​បាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ក៏ដូច​ប្រជាជនកម្ពុជា បានរួចផុសពីរបបដ៏ខ្មៅងងឹត និងពោរពេញទៅដោយភាពឈឺចាប់បំផុត ដែលមិនអាចបំភ្លេចបានឡើយ ។ ដូច្នោះ ក្នុងនាមជាប្រជាជនកម្ពុជា យើងត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ទិវា នៃក្តីស្រលាញ់ ៖ ស្ថានភាពការសិក្សាតាមសាលានៅភ្នំពេញ មិនមានបាតុភាពអសកម្មណាមួយកើតឡើងនោះទេ

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងវប្បធម៌ ប្រាប់ឱ្យបញ្ឈប់រាល់ការតែងនិពន្ធ និងច្រៀង ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ កំពុងបំពេញតម្រូវការឱកាសការងារ និងជំនាញសិក្សាដល់សិស្ស និស្សិត នៃវិទ្យាស្ថាន CGTI

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា២ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រថយន្តបុកហ្វូងមនុស្សក្នុង​ទីក្រុង Munich​ បណ្តាល​ឱ្យរងរបួស​រាប់​សិប​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

សុខភាព២៣ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម