ព័ត៌មានជាតិ
វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា រៀបចំកម្មវិធីពិព័រណ៍ការងារ និងសិក្សា ផ្សារភ្ជាប់នឹងគុណភាពអប់រំដល់សិស្សានុសិស្ស
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំកម្មវិធីពិព័រណ៍ការងារ និងសិក្សា ដោយផ្សារភ្ជាប់នឹងគុណភាពអប់រំដល់សិស្សានុសិស្សដែលទើបនឹងប្រឡងជាប់។
លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន បានថ្លែងថា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មានកម្មវិធីសិក្សាជាច្រើនដូចជា ការសិក្សាក្នុងថ្នាក់ ជាទ្រឹស្ដី ការអនុវត្តជាក់ស្ដែងនៅក្នុងប្រព័ន្ធកុំព្យូទ័រ ការចុះហាត់ការនៅតាមក្រុមហ៊ុន ជាពិសេសក្នុង អេស៊ីលីដា នឹងមានក្រុមជួយហាត់ការដែលមានសិស្សច្បងជាមួយគ្រូចុះដឹកនាំផ្ទាល់ ដើម្បីអនុវត្តការងារ។
ជាមួយគ្នានោះផងដែរ ក៏បានអញ្ជើញស្ថាប័នផ្សេងៗ ក្រុមហ៊ុនដែលមានការលក់ដូរ ដើម្បីរៀបចំឲ្យកាន់តែងាយស្រួល។ មិនត្រឹមតែប៉ុណ្ណោះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏មានវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតកម្ពុជា ដែលមានលោកគ្រូជនជាតិចិនផ្ទាល់ លោកមកបង្ហាញពីការរៀនភាសាចិន និងបង្ហាញពីភាសាអង់គ្លេស ដែលមានជនជាតិអាមេរិកកាំងផ្ទាល់សម្រាប់បង្ហាញ។
ការរៀបចំកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយជូនដំណឹងដល់សាធារណជន និងសិស្សានុសិស្ស ដែលទើបប្រឡងជាប់បាក់ឌុប។
សិស្សានុសិស្ស ដែលមករៀននៅ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងមានឱកាសការងារដែលវិទ្យាស្ថានជួយរកការងារឲ្យធ្វើ។
វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏មានអាហារូបករណ៍សម្រាប់សិស្សានុសិស្សរយៈពេល ៤ ឆ្នាំ ពេញផងដែរ៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង