ព័ត៌មានអន្ដរជាតិ
កងទ័ពអាកាសចិនបញ្ចេញវីដេអូដំបូងនៃការរចនាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20
វីដេអូផ្សព្វផ្សាយនាពេលថ្មីៗនេះរបស់កងទ័ពអាកាសរំដោះប្រជាជនចិន (PLAAF) បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទ H-20 របស់ប្រទេសចិន ហើយវានឹងជិតកើតមានពិតប្រាកដនាពេលខាងមុខនេះ ។

វីដេអូដែលត្រូវបានបង្ហោះក្នុង YouTube កាលពីថ្ងៃអង្គារដោយគណនីមួយត្រូវបានកំណត់អត្តសញ្ញាណដោយ YouTube ថាជារបស់ទូរទស្សន៍ចិន (CCTV) ដោយបានពណ៌នាពីរឿងរ៉ាវរបស់អ្នកបើកយន្តហោះចម្បាំងវ័យក្មេងចិនម្នាក់ដែលមានក្ដីសុបិនចង់បើកយន្តហោះនៅលើអាកាស ។
ភាគច្រើននៃវីដេអូភាគនេះផលិតដោយកុំព្យូទ័រ ហើយផ្តោតលើយន្តហោះចម្បាំងបំបាំងកាយ Chengdu J-20 ដែលជាដៃគូជាមួយយន្តហោះចម្បាំង F-22 Raptor របស់អាមេរិក ហើយក្នុងនោះក៏បានបង្ហាញយន្តហោះចម្បាំងចិនផ្សេងទៀតដូចជា J-10 ផងដែរ ។ វីដេអូគួរឲ្យកត់សម្គាល់មួយទៀតគឺការត្រឡប់ទៅសកម្មភាពយោធាលើកដំបូងរបស់ PLAAF ក្នុងអំឡុងពេលសង្គ្រាមកូរ៉េ នៅពេលដែលទាហានចិនបានបង្កើតកងទ័ពប្រជាជនស្ម័គ្រចិត្តក្រោមបញ្ជាការកូរ៉េខាងជើង និងយន្តហោះ MiG-15s របស់ PLAAF ប្រឈមមុខនឹងយន្តហោះចម្បាំងអាមេរិក ។

ទោះជាយ៉ាងណាក៏ដោយនៅចុងបញ្ចប់អ្នកទស្សនាទទួលបានទស្សនីយភាពមួយដោយមើលឃើញពីយន្តហោះដ៏ទំនើបជាមួយនឹងអាថ៌កំបាំងដែលលាក់នៅក្រោមកម្រាលមួយ ។ យន្តហោះពេញលេញមិនត្រូវបានគេមើលឃើញទេ ហើយរូបភាពនេះក៏គ្រាន់តែជាការបង្កើតដោយកុំព្យូទ័រប៉ុណ្ណោះ ហើយមិនមែនជារូបភាពជាក់ស្តែងរបស់យន្តហោះ H-20 ពេញលេញនោះទេ ។ ទន្ទឹមនោះវាក៏បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយចិន B-21 Raider ដែលនឹងជិតកើតមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។

យោងតាមរបាយការណ៍កន្លងមកបានឲ្យដឹងថា ទិដ្ឋភាពពិតទាំងយន្តហោះ H-20 និង B-21 ហាក់ដូចជានឹងកើតមាននៅឆ្នាំនេះ។ យន្តហោះទាំងពីរនឹងជាយន្តហោះវាយប្រហាររយៈចម្ងាយឆ្ងាយដែលអាចផ្ទុកទាំងគ្រាប់បែកធម្មតា និងគ្រាប់បែកនុយក្លេអ៊ែរក៏ដូចជាមីស៊ីលជាដើម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិនចោទអាមេរិកថាបង្កហេតុក្រោយបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ