Connect with us

KPT+

វិថីសិល្បៈ ១៧ឆ្នាំ របស់ Matt Peranee តារាសម្ដែងសម្បូររឿងអាស្រូវស្នេហា

បានផុស

នៅ

នាង Peranee Kongthai ត្រូវបានទស្សនិកជនអន្តរជាតិឈ្មោះហៅក្រៅថា Matt គឺជាតារាសម្តែង និងជាតារាបង្ហាញម៉ូដថៃ ដែលប្រឡូកក្នុងវិស័យសិល្បៈជិត ២០ឆ្នាំមកហើយ។ នាងកើតនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៨៩ នៅរាជធានីបាងកក។ Matt ជាកូនកាត់ថៃ-ន័រវេស និងជាកូនទោលនៅក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយពីជីវិតឯកជន Matt​ ជាមនុស្សមិនសូវមាត់កច្រើនទេ។ ពេលទំនេរនាងចូលចិត្តគូរគំនូរ ចំណែកកីឡាដែលនាងនិយមលេងច្រើនជាងគេគឺ ហែលទឹក និងបាល់បោះ។

តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ រៀនចប់បរិញ្ញាប័ត្រផ្នែកសិល្បៈ ជំនាញសម្ដែង នៅសាកលវិទ្យាល័យ Thammasat ក្នុងឆ្នាំ២០១១។ ថ្វីត្បិតទើបរៀនចប់មហាវិទ្យាល័យនៅឆ្នាំ២០១១ក្ដី ប៉ុន្តែ Matt ចាប់អាជីពជាតារាសម្ដែង និងបង្ហាញម៉ូដតាំងពីឆ្នាំ២០០៦ មកម្ល៉េះ ពោលគឺតាំងពីនាងមានអាយុទើបតែ ១៧ឆ្នាំ។

ពុំមានព័ត៌មានអ្វីច្រើនពាក់ព័ន្ធនឹង​ Matt កាលចូលសិល្បៈដំបូងៗនោះទេ ប៉ុន្តែបើតាមប្រភពពី ShareRice បានឱ្យដឹងថា តាំងពីឈានជើងចូលវិស័យសម្ដែង តារាស្រីរូបនេះ នៅជាប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៣ រហូតមក។

ទោះបីជា កាលពីឆ្នាំ២០០៦ Matt ទើបចេលមុខដំបូងក្នុងភាពយន្តភាគទូរទស្សន៍ក៏ពិតមែន នាងនៅតែដណ្ដើមបានតំណែងជាតួសំខាន់ ហើយមួយឆ្នាំក្រោយមក នាងបានក្លាយជាតួឯកក្នុងរឿងភាគជាបន្តបន្ទាប់។ យ៉ាងណាក្ដី ក្នុងអាជីពជាតារាភាពយន្ត ១៧ឆ្នាំមកនេះ Matt ធ្លាប់សម្ដែងទាំងរឿងភាគ និងរឿងដុំ បានតែ ២២រឿងប៉ុណ្ណោះ ខណៈពានរង្វាន់តារាស្រីឆ្នើមនាងឈ្នះចំនួន ៥ពានរង្វាន់។

ដោយឡែកក្នុងអាជីពជាតារាម៉ូដែល Matt មិនសូវបានលេចមុខដើរម៉ូដឡើយ ប៉ុន្តែនាងបង្ហាញខ្លួនផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗជាច្រើនដូចជា សាប៊ូ Lux, Vaseline, Olay, សាប៊ូកក់សក់​ Clear, Essence, ផលិតផលទឹកដោះគោ រួមទាំងក្រុមហ៊ុនផ្សេងៗទៀតជាច្រើន។

បច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់ Matt​ ចេះតែស្រកស្រុតជាលំដាប់ ​រាប់តាំងពីអំឡុងឆ្នាំ ២០១៩មក ក្រោយពេលនាងទាក់ទងជាមួយសេដ្ឋី Songkarn។ កាលណោះប្រព័ន្ធផ្សព្វផ្សាយនានាបានទម្លាយថា នាងជាតារាស្រីដណ្ដើមស្វាមីអ្នកដទៃ ដូច្នេះហើយទើបបានជាមហាជនថៃនាំគ្នារិះគន់នាងពេញមួយប្រទេស រហូតធ្វើឱ្យប៉ះពាល់ដល់ភាពយន្តភាគថ្មីដែលនាងទើបឆក់ឱកាសក្លាយជាតួឯក គឺរឿង “My Love from anther Star” (​សង្សារខ្ញុំជាមនុស្សភពផ្កាយ)។ ​ទស្សនិកជាច្រើនពាន់នាក់មិនទស្សនារឿងដែលសម្ដែងដោយ Matt ឡើយ ដែលជាហេតុធ្វើឱ្យរឿង “My Love from anther Star” មិនទទួលបានជោគជ័យទាល់តែសោះ។ មិនតែប៉ុណ្ណោះមុនស្ពាយឈ្មោះអាស្រូវជាមួយ Songkarn នាងត្រូវគេទម្លាយថា ធ្លាប់មានប្រវត្តិទាក់ទងបុរសមានប្រពន្ធកូនទៀងផង។ យ៉ាងណាមិញ ទាំងនោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ពុំមានប្រភពបញ្ជាក់ច្បាស់នោះទេ។

ថ្វីត្បិតសាងស្នេហ៍ជាមួយពោះម៉ាយ Songkarn មកជាង ៤ឆ្នាំហើយក្ដី ប៉ុន្តែ Matt នៅតែមានឈ្មោះអាស្រូវក្នុងរឿងស្នេហា និងនៅតែមានអ្នកចោទប្រកាន់នាងជាបន្តបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ នាងត្រូវបានគេទាញចូលជាជនទី៣ ក្នុងរឿងបែកបាក់គ្នារវាងកំពូលតារាសម្ដែង Aum និងសេដ្ឋីហាយសូរ Pok ។

ដោយឡែកបើនិយាយពីជំនួញវិញ ​ពេលនេះ Matt ជាម្ចាស់ហាងតែ និងកាហ្វេមួយកន្លែងដែលនាងទើបសម្ពោធកាលឆ្នាំ ២០២២កន្លងទៅ ដោយមានការជួយជ្រោមជ្រែងពីមិត្តប្រុសរបស់នាង។ ត្បិតថា Matt មិនសូវជោគជ័យលើវិថីសិល្បៈ ​រីឯជំនួញទើបតែបើកដំណើរការពិតមែន បើយោងតាមប្រភពពី IMDb បានឱ្យដឹងថា បច្ចុប្បន្ននាងជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ៥លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិតារាស្រីថៃ Taew ផ្ដើមពីសម្ដែង ក្លាយជាសេដ្ឋីនីលាក់មុខ

ចុចអាន៖ ប្រវត្តិតារារៀមច្បង Anne Thongprasom ពីតួរាយរង ក្លាយជាផលិតករភាពយន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ទិវា នៃក្តីស្រលាញ់ ៖ ស្ថានភាពការសិក្សាតាមសាលានៅភ្នំពេញ មិនមានបាតុភាពអសកម្មណាមួយកើតឡើងនោះទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងវប្បធម៌ ប្រាប់ឱ្យបញ្ឈប់រាល់ការតែងនិពន្ធ និងច្រៀង ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ កំពុងបំពេញតម្រូវការឱកាសការងារ និងជំនាញសិក្សាដល់សិស្ស និស្សិត នៃវិទ្យាស្ថាន CGTI

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា២ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រថយន្តបុកហ្វូងមនុស្សក្នុង​ទីក្រុង Munich​ បណ្តាល​ឱ្យរងរបួស​រាប់​សិប​

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

សុខភាព២៣ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

Sokha Hotels

ព័ត៌មានពេញនិយម