កីឡា
សេត រ៉ូស៊ីប ប្រាប់ពីមូលហេតុក្នុងការចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ថ្មីៗនេះបានប្រកាសពីការនាំចូលកីឡាករថ្មីចំនួន ២រូប ដើម្បីត្រៀមសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា រួមមានកីឡាករ សេត រ៉ូស៊ីប ខ្សែការពារស្លាបឆ្វេងផ្ទេរមកពីក្លិបបឹងកេត និងម្នាក់ទៀតកីឡាករកូនកាត់ខ្មែរ-បារាំង គួច ដានី ដែលផ្ទេរមកពីក្លិបណាហ្គាវើលដ៍។

ភ្ជាប់ទៅនឹងការផ្ទេរមកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ សេត រ៉ូស៊ីប ក៏បានប្រាប់ពីមូលហេតុផងដែរ ត្បិតនេះជាការផ្លាស់ក្លិបថ្មីជាលើកទី៣ បន្ទាប់ពីគេធ្លាប់លេងឱ្យណាហ្គាវើលដ៍ និងបឹងកេតចាប់តាំងពីឆ្នាំ២០១៤ មក។
សេត រ៉ូស៊ីប បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តមែនទែនដែលបានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងនៅរដូវកាលនេះ»។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានប្រាប់មូលហេតុនៃការចូលរួមនេះដូច្នេះថា៖ «ទី១ គឺឃើញរបៀបរៀបចំរបស់ក្លិបគឺបានល្អ ទី២ គឺចិត្តខ្ញុំស្រលាញ់ ព្រោះពីក្មេងក៏ខ្ញុំធ្លាប់បានមកហ្វឹកហាត់នៅក្លិបនេះផងដែរ»។
អតីតសមាជិកនៃក្រុមជម្រើសជាតិកម្ពុជាធ្លាប់បង្ហាញខ្លួន ២៣ប្រកួត និងទាត់ចូល ២គ្រាប់រូបនេះ ក៏បានប្តេជ្ញាចិត្តជួយក្រុមដើម្បីជួយក្រុមប្រជែងជើងឯកនៅរដូវកាល២០២៣-២៤៕

អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ