ព័ត៌មានជាតិ
កម្ពុជារំពឹងថានឹងលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានមានក្តីរំពឹងខ្ពស់ថា ប្រសិនបើមិនមានវិបត្តិអ្វីមួយមករារាំងទេកម្ពុជានឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ទាំងស្រុងនៅ ឆ្នាំ២០២៥ខាងមុខនេះ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តថា ការឈានទៅសម្រេចជោគជ័យនៅឆ្នាំ ២០២៥ នេះដោយសារពីមួយឆ្នាំទៅមួយឆ្នាំយើងបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា កម្ពុជាមិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ មកម្លេះដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់មុនគោលដៅ៣ឆ្នាំ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តថា មូលហេតុដែលបណ្តាលឱ្យកម្ពុជាទទួលបានជោគជ័យនេះដោយសារយើងបានបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំបង្ការការពារដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ដូចជានៅស្រុកប្រតិបត្តិសែនមនោរម្យនៅខេត្តមណ្ឌលគីរី និងស្រុកប្រតិបត្តិភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ក៏ដូចជាផ្តល់មុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រៅពីនេះយើងមានសម្ភារគ្រប់គ្រាន់ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគគ្រុនចាញ់ មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកវេជ្ជបណ្ឌិតបានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាបន្ដការងារប្រយទ្ធនឹងជំងឺគ្រុនចាញ់ឲ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ខាងមុខនេះសំដៅចូលរួមលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាពលរដ្ឋកម្ពុជា។
លោកវេជ្ជបណ្ឌិតបានណែនាំថាប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាមនៅមូលដ្ឋានសុខាភិបាលសាធារណៈឲ្យបានឆាប់រហ័សដែលនៅជិតបំផុតតាមរយៈ អ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនចាញ់ចំនួន៤០៤១ករណីមិនមានអ្នកស្លាប់ទេថយចុះប្រមាណ៦ ភាគរយបើធៀបទៅនឹងឆ្នាំ២០២១កន្លងទៅដែលមានរហូតដល់ទៅ៤២៧៦ករណីមិនមានស្លាប់ដូចគ្នា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៦ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ