ព័ត៌មានអន្ដរជាតិ
កងទ័ពចិន ធ្វើសមយុទ្ធ ក្នុងដែនទឹក និងដែនអាកាស តៃវ៉ាន់ (មានវីដេអូ)
លោក Shi Yi អ្នកនាំពាក្យនៃទីបញ្ជាការភូមិភាគខាងកើត បាននិយាយថា កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធាកាលពីថ្ងៃអាទិត្យទី០៨ខែមករា នៅក្នុងដែនទឹក និងដែនអាកាសរបស់តៃវ៉ាន់ ដើម្បីសាកល្បងប្រសិទ្ធភាពប្រយុទ្ធរបស់កងទ័ពចិន។
អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃទី០៨ខែមករា ទីបញ្ជាការភូមិភាគខាងកើត PLA បានរៀបចំការល្បាតប្រយុទ្ធរួមគ្នានៃប្រភេទ និងសាខារបស់កងទ័ព និងធ្វើលំហាត់យោធាជាក់ស្តែងនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់”។
សេចក្តីថ្លែងការណ៍បន្តថា គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីពិនិត្យមើលសមត្ថភាពប្រយុទ្ធរួមគ្នារបស់កងទ័ព ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និងផ្តាច់ខ្លួនដែលតស៊ូមតិទាមទារឯករាជ្យរបស់កោះតៃវ៉ាន់។
គួរបញ្ជាក់ជាថ្មី ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ បានឡើងកម្តៅខ្លាំង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចកោះនេះកាលពីដើមខែសីហា។ ទីក្រុងប៉េកាំងបានថ្កោលទោសដំណើរនោះ ខណៈខ្លួនចាត់ទុកថាជាកាយវិការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួន រួមទាំងបារាំង អាមេរិក ជប៉ុន ផងដែរ បានបញ្ជូនគណៈប្រតិភូរបស់ពួកគេទៅកាន់កោះនេះ ហើយចាប់តាំងពីពេលនោះមក ភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងមួយកម្រិតទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ