សន្តិសុខសង្គម
ចាប់ខ្លួនមន្ត្រីយោធាផ្កាយ២ម្នាក់ បញ្ជូនទៅតុលាការ
ឧត្តមសេនីយ៍យោធាពាក់ផ្កាយ២ម្នាក់ បម្រើការងារនៅក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ពន្ធករណីប្រេីអំពើហិង្សាលេីក្រុមគ្រួសារ ។

លោកឧត្តមសេនីយ៍ទោយោធារូបនោះមានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ភេទប្រុស អាយុ៥៦ឆ្នាំ បម្រើការងារនៅនាយកដ្ឋានសរុប នៃក្រសួងការពារជាតិ មានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សំណុំរឿងខាងលើនេះត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ចាត់បញ្ជូនមកដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមករា រួចហើយ ចំណែកមន្រ្តីយោធាដែលពាក់ផ្កាយ២នោះ និងត្រូវនាំខ្លួនទៅសាកសួរនៅព្រឹកនេះ ។

តាមប្រភពព័ត៍មានឲ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងអំពើហិង្សានោះមានជនរងគ្រោះ៣នាក់ ទី១.ប្រពន្ធ ទី២.ប្អូនថ្លៃ ទី៣.ក្មួយស្រី ។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ អឿង ប៉ុលភិវឌ្ឍន៌ បានមកផ្ទះ ហើយក៏កើតមានទំនាស់ពាក្យសំដីជាមួយក្មួយស្រី ប្អូនថ្លៃ និងប្រពន្ធ រហូតឈានដល់ប្រើអំពើហិង្សាលើក្រុមគ្រួសារទៀតផង ។ យប់ថ្ងៃកើតហេតុជនរងគ្រោះក៏បានទាក់ទងទៅកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថមូលដ្ឋាន ឲ្យទៅជួយអន្តរាគមន៍ ដើម្បីទប់ស្កាត់កុំមានគ្រោះថ្នាក់ដល់ជីវិត ។ ពេលសមត្តកិច្ចកងរាជអាវុធហត្ថទៅដល់ ក៏បានសម្រុះសម្រួលគ្នាឲ្យភាគីទាំងពីរស្ងប់ស្កាត់ និងចូលបន្ទប់ដេករៀងខ្លួនទៅ ។ លុះព្រឹកឡើងភ្ញាក់ពីដំណេក បុរសជាប្តីនៅតែបង្កាត់ភ្លើងទំនាស់ជាពាក្យសំដី និងប្រើអំពើហិង្សាមកលើក្រុមគ្រួសារដដែល ធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាច ទើបពួកគាត់បានទាក់ទងទៅកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ ឲ្យទៅជួយអន្តរាគមន៍ម្តងទៀត នៅពេលសមត្តកិច្ចចុះ ទៅដល់ បានធ្វើការឃាត់ខ្លួនលោកផ្កាយ២ និងដកហូតអាវុធាអាកា២ ដើម និងគ្រាប់មួយចំនួន ។

ជនរងគ្រោះឲ្យដឹងទៀតថា លោកផ្កាយ២យោធារូបនោះ មិនមែនទើបតែប្រើអំពើហិង្សាលើក្រុមគ្រួសារម្តងនេះទេ គឺកើតឡើងជាញឹកញាប់អស់រយៈពេល៧ទៅ៨ឆ្នាំមកហើយ ដែលក្រុមគ្រួសាររងទុក្ខលំបាក តែក៏មិនបានប្តឹងផ្តល់នោះដែរ ដើម្បីទុកកិត្តិយសឲ្យគាត់ ប៉ុន្តែអំពើហិង្សាពេលនេះទ្រាំលែងបាន ទើបពួកគាត់សម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យអនុវត្តតាមច្បាប់ជាធរមាន ដូច្នោះសុំឲ្យតុលាការជួយផ្តល់ភាពយុត្តិធម៍ ដល់ពួកគាត់ជាជនរងគ្រោះផង ។ ព្រះរាជអាជ្ញាអមតុលាការកំពុងសាកសួរលោកយោធានេះនៅឡើយ ៕
អត្ថបទ៖ មករា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ