ព័ត៌មានអន្ដរជាតិ
របាយការណ៍ ៖ ២០២២ ជាឆ្នាំដែលប៉ូលិស អាមេរិក សម្លាប់មនុស្សច្រើនបំផុត
យោងតាមរបាយការណ៍របស់អង្គការមិនរកប្រាក់ចំណេញ Mapping Police Violence បានឲ្យដឹងថា គ្រាន់តែក្នុងឆ្នាំ ២០២២ ប៉ូលិសនៅសហរដ្ឋអាមេរិកបានសម្លាប់មនុស្សប្រមាណ ១,១៧៦ នាក់ ដែលនេះជាចំនួនមនុស្សស្លាប់ច្រើនបំផុតក្នុងកំណត់ត្រា ។

របាយការណ៍ពីក្រុមដែលមានជាប់ទាក់ទងទៅនឹងចលនា Black Lives Matter មួយនេះបានឲ្យដឹងទៀតថា ដំបូងឡើយមានតែចំនួន ១,១៤៥ នាក់ប៉ុណ្ណោះ ប៉ុន្តែចំនួននេះបានកើនឡើង គឺដោយសារតែប៉ូលិសអាមេរិកអនុវត្តគោលការណ៍ផ្សេងៗគ្នាដូចជា បាញ់សម្លាប់ ការធ្វើទារុណកម្ម ការវាយដំ និងចាប់បង្ខាំងមនុស្សចំនួន ៣១ នាក់បន្ថែមទៀតកាលពីឆ្នាំមុន ។
ចំពោះចំនួននេះ បើធៀបនឹងឆ្នាំ ២០២១ វាបានក្លាយជាតួលេខប្រចាំឆ្នាំខ្ពស់បំផុត ចាប់តាំងពីអង្គការក្រៅរដ្ឋាភិបាលមួយនេះបានចាប់ផ្តើមតាមដានស្ថិតិបែបនេះក្នុងឆ្នាំ ២០១៣ ។ ដោយឡែកក្នុងឆ្នាំ ២០១៩ វិញមនុស្សប្រមាណ ១,០៩៧ ត្រូវបានសម្លាប់ ហើយជនស៊ីវិល ១,១៤០ នាក់បានស្លាប់ក្នុងឆ្នាំ ២០១៨ ខណៈនៅឆ្នាំ ២០១៧ មានចំនួន ១,០៨៩ នាក់ ។

ស្ថិតិបានបង្ហាញទៀតថា មានត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះក្នុងឆ្នាំ ២០២២ ដែលមិនមានការសម្លាប់គ្នាកើតឡើង ហើយទិន្នន័យនេះ បើគិតជាមធ្យមមានមនុស្សច្រើនជាង ៣ នាក់ស្លាប់ក្នុងមួយថ្ងៃ ឬ ១០០ នាក់ជារៀងរាល់ខែ ខណៈប្រហែល ២៤ ភាគរយនៃអ្នកដែលត្រូវបានសម្លាប់ គឺជាជនជាតិស្បែកខ្មៅ បើទោះបីជាជនជាតិស្បែកខ្មៅមានត្រឹមតែ ១៣ ភាគរយនៃចំនួនប្រជាជនអាមេរិកក៏ដោយ ។
ចាប់តាំងពីពេលនោះមក បទល្មើសហិង្សានៅអាមេរិកបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងមួយចំនួន បន្ទាប់ពីការតវ៉ា Black Lives Matter ឆ្នាំ ២០២០ ហើយក្រុមមន្រ្តីបានអះអាងថា កំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌសេរីត្រូវបានអនុម័ត ជាពិសេសបន្ទាប់ពីប៉ូលិសបានសង្កត់ ក ជនជាតិស្បែកខ្មៅឈ្មោះ George Floyd រហូតដល់ស្លាប់ ។

ចំណែករបាយការណ៍របស់ប៉ូលិសជាតិ (FOP) វិញបានបង្ហាញថា មន្រ្តីសរុបចំនួន ៣២៣ នាក់ក៏ត្រូវបានបាញ់សម្លាប់ផងដែរនៅក្នុងជួរបំពេញកាតព្វកិច្ចនៅទូទាំងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ ។ នៅទីក្រុង New Orleans ក្នុងរដ្ឋ Louisiana បានក្លាយជារដ្ឋធានីឃាតកម្មច្រើនបំផុតរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ ពោលមានចំនួន ២៨០ នាក់ ហើយចំនួននេះគឺច្រើនជាងទីក្រុង Chicago និង New York ទៅទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក ថា បទឈប់បាញ់របស់លោក ពូទីន គឺរលាយដូចអំបិលត្រូវទឹក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ