Connect with us

ជីវិតកម្សាន្ដ

ព្រះអង្គម្ចាស់ Harry បង្ហើបថា ធ្លាប់ប្រើថ្នាំផ្លូវចិត្តបន្ទាប់ពីបាត់បង់មាតាជាទីស្រលាញ់ 

បានផុស

នៅ

កាលពីថ្ងៃអាទិត្យកន្លងផុតទៅនេះ ព្រះអង្គម្ចាស់ Harry បានចូលរួមកម្មវិធីកិច្ចសម្ភាសន៍ “៦០ នាទី​ ឬ 60 Minutes” ជាមួយលោក Anderson Cooper ចាក់ផ្សាយដោយ CBS ។ ក្នុងកិច្ចសម្ភាសន៍នេះ និយាយអំពី ការសោយទុក្ខ និងប៉ះពាល់ផ្លូវចិត្តព្រះអង្គម្ចាស់ Harry ជាខ្លាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទ្រង់មានបន្ទូលថា “ខ្ញុំមានអារម្មណ៍ធ្ងន់ទ្រូងជាច្រើនឆ្នាំ ហើយខ្ញុំមិនអាចយំចេញសោះ ដូច្នេះទើបខ្ញុំព្យាយាមរកវិធីដើម្បីយំ” ។ ក្រោយមកព្រះអង្គម្ចាស់ Harry ងាកទៅរកការព្យាបាលដោយប្រើប្រាស់ព្រះឱសថដូចជា ayahuasca, psilocybin និងផ្សិតជាដើម ។ ទ្រង់បន្តទៀតថា “ខ្ញុំមិនណែនាំអ្នកឲ្យប្រើឱសថទេ ប៉ុន្តែប្រើដើម្បីបំភ្លេចមនុស្សសំខាន់ៗបាន បើអ្នកកំពុងជួបទុក្ខលំបាកវេទនាខ្លាំង” ។

ព្រះអង្គម្ចាស់ Harry បញ្ជាក់ប្រាប់ថាថ្នាំនេះរំសាយអារម្មណ៍កើតទុក្ខ និងជួយដាស់តឿននូវអ្វីដែលមាតាចង់បានសម្រាប់បុត្រគឺ “សេចក្ដីសុខ” ។ ក្រៅពីនេះព្រះអង្គម្ចាស់ក៏បានបន្ទោសខ្លួនឯងជាច្រើនឆ្នាំដោយសារតែមិនសូវព្រះកន្សែងអំឡុងពេលបុណ្យសពព្រះនាង Diana ផងដែរ ការពិតទៅមិនមែនទ្រង់មិនសោយទុក្ខនោះទេ មកពីព្រះអង្គនៅក្មេងពេកមិនសូវយល់ការ និងមិនព្រមទទួលស្គាល់ការពិត ណាមួយទ្រង់ទើបតែមានអាយុ ១២ ព្រះវស្សាប៉ុណ្ណោះកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ១៩៩៧ (ជាឆ្នាំនៃគ្រោះថ្នាក់ចរាចរណ៍) ។

ខណៈមិនអស់ចិត្តនឹងការសោយទិវង្គតរបស់ព្រះមាតា ព្រះអង្គ Harry នៅតែព្យាយាមរំលឹក និងវែកញែកអំពីគ្រោះថ្នាក់រហូត ថែមទាំងបន្ទោសអ្នកតាមថតរូបយកព័ត៌មានថា “Paparazzi គឺជាចំណែកនៃគ្រោះថ្នាក់នេះ ប៉ុន្តែគ្រប់គ្នាបែរជារួចខ្លួនទៅវិញ” ៕

ប្រភព ៖ CBS

ចុចអាន ៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល ៧ យ៉ាង អំពីព្រះនាង Diana

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម