Connect with us

ព័ត៌មានអន្ដរជាតិ

នេប៉ាល់ សម្ពោធព្រលានយន្តហោះថ្មីទី ៣ ក្រោមប្រាក់កម្ចីសាងសង់ពី ចិន

បានផុស

នៅ

នាយករដ្ឋមន្ត្រីនេប៉ាល់លោក Pushpa Kamal Dahal Prachanda កាលពីថ្ងៃអាទិត្យបានសម្ពោធដាក់ឲ្យប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងទេចរណ៍ Pokhara ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយប្រាក់កម្ចីពីប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រលានយន្តហោះ PRIA ដែលជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) នេប៉ាល់-ចិន ត្រូវបានរដ្ឋាភិបាលនេប៉ាល់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ២១៥.៩៦ លានដុល្លារជាមួយប្រទេសចិនកាលពីខែមីនា ឆ្នាំ ២០១៦ ហើយជើងហោះហើរអន្តរជាតិត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅសប្តាហ៍ទី ២ នៃខែកុម្ភៈ ។

លោក Prachanda ​បាន​និយាយ​ថា​ “PRIA ​ជាព្រលានយន្តហោះ​អន្តរជាតិ​ទី ៣ របស់​ប្រទេស ហើយវា​នឹងចាប់ផ្តើម​ដំណើរការ​នៅ​ទីក្រុង Pokhara ចាប់ពី​ពេលនេះ​តទៅ​” ​។ លោកបញ្ជាក់ទៀតថា “ជាមួយនឹងការបើកព្រលានយន្តហោះនេះ ទំនាក់ទំនងរបស់ទីក្រុង Pokhara ជាមួយតំបន់អន្តរជាតិផ្សេងទៀតនឹងត្រូវបង្កើតឡើង ហើយអាចនឹងកាន់តែស៊ីជម្រៅផងដែរ” ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់រដ្ឋាភិបាលចិន ជួយសម្រួលដល់ការបើកច្រកព្រំដែនចិន-នេប៉ាល់ និងជួយដល់ការសាងសង់សេវាផ្លូវដែក និងគម្រោងផ្សេងៗទៀតផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ស្ថានទូត​ចិន​បាន​និយាយ​ថា ព្រលាន​យន្តហោះ​ PRIA ​ត្រូវ​បាន​សាងសង់​ឡើង​តាម​ស្តង់ដារ​របស់​ប្រទេស​ចិន ដែល​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​ខ្ពស់​នៃ​វិស្វកម្ម​ចិន ជាពិសេសព្រលានយន្តហោះនេះមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងជាជំនួយសង្គ្រោះដល់ប្រទេសនេប៉ាល់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ​៖ SCMP

ចុចអាន ៖ ភ្ញាក់ផ្អើល Jack Ma ទៅ បាងកក មើលប្រដាល់ Muay Thai

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម