ជីវិតកម្សាន្ដ
តារាស្រី ៥ រូប ត្បិតថាអាយុសែក្រាស់ តែសម្រស់នៅតែគ្រងតំណែងតួឯកមកដល់ពេលនេះ
ជាទូទៅមនុស្សក្នុងសម័យបច្ចុប្បន្ន និយមថែរក្សាសម្រស់ឲ្យនៅតែស្រស់ស្អាតទៅតាមវិធីផ្សេងៗគ្នា ខណៈអ្នកខ្លះមិនត្រឹមមានលុយចំណាយលើមុខមាត់ឲ្យក្មេងមួយមុខនោះទេ តែក៏ត្រូវមានវិន័យតឹងរឹងចំពោះខ្លួនឯង ទើបមានសម្រស់ក្មេងជាងអាយុមកបាន។
ជាងនេះទៅទៀត បើនិយាយពីអាយុមនុស្សជាច្រើនកាន់តែព្រួយបារម្ភចំពោះសុខភាព ស្បែក និងមុខមិនភ្លឺដូចមុន ហើយជាពិសេសក្នុងនាមជាអ្នកធ្វើការក្នុងវិស័យសិល្បៈ អ្នកត្រូវមើលថែខ្លួនឯងឲ្យបានច្រើនជាងមនុស្សធម្មតាទៀត។ ជាក់ស្ដែង តារាសម្ដែងស្រី ៥ ដួង ថ្វីត្បិតតែអាយុចូលដល់ខ្ទង់លេខ៤ក៏ដោយ តែពួកគេនៅតែជាតារាដែលរះចែងចាំង មកទល់ពេលនេះ។
១ Aum Patcharapha
ថ្វីត្បិតតែបច្ចុប្បន្ន Aum មានអាយុ ៤៤ ឆ្នាំទៅហើយ ប៉ុន្តែបើនិយាយពីសម្រស់និងភាពល្អឥតខ្ចោះ នាងតែងតែត្រូវបានទស្សនិកជនលើកឡើងថាជាតារាស្រីមួយរូប ដែលត្រូវបានគេដឹងថាមានទម្លាប់ថែរក្សាខ្លួនបានយ៉ាងល្អ រហូតដល់ស្ទើរតែរកស្នាមជ្រួញលើផ្ទៃមុខមិនឃើញ។ Aum តែងតែហាត់ប្រាណដោយការជួលគ្រូមកបង្ហាត់ដល់ផ្ទះនិងមានរបបអាហារយ៉ាងតឹងរ៉ឹងបំផុត ទម្រាំនាងមានរាងស្អាតនិងមុខក្មេងជាងវ័យ។
២ Anne Thongprasom
សម្រាប់តារាជើងចាស់រូបនេះវិញ ទាំងជំនាញសម្ដែង ទម្លាប់ និងការសម្ដែង បានធ្វើឲ្យ Anne Thongprasom ទទួលបានរហស្សនាមថា “ព្រះនាងនៃវិស័យកម្សាន្តថៃ” ក្នុងឆ្នាំនេះ Anne មានអាយុ៤៦ឆ្នាំហើយ ប៉ុន្តែរឿងភាគ និងរឿងដែលបានសម្ដែងនៅតែដើរតួជាតួឯក ដែលនេះអាចបញ្ចាក់បានថា ពេលវេលាពិតជាមិនអាចធ្វើអ្វីលើសម្រស់នាងបានឡើយ។ មិនថាមានលុយច្រើបប៉ុណ្ណា ប្រសិនបើយើងគ្មានទម្លាប់ការថែរក្សាខ្លួន និងមានវិន័យលើការហាត់ប្រាណទេភាពស្រស់ស្អាតមិនបានស្ថិតលើខ្លួនយើងឡើយ។
៣ Aff Taksaorn Paksukcharoen
ទោះបីធ្លាប់រៀបការមានកូនមួយក្ដី តែបើនិយាយពីសម្រស់ Aff Taksaorn ស្ថិតក្នុងវ័យ៤២ឆ្នាំវិញ ហាក់មិនប្រែប្រួលទៅណាសោះ ខណៈតារារូបនេះនៅតែគ្រងដំណែងជាតួឯក ជាមួយតួប្រុសស្រករក្រោយបានដដែល។ ជាងនេះទៅទៀតបច្ចុប្បន្ននេះ Aff នៅតែរក្សាបាននៅសម្រស់ថេមិនប្រែប្រួល ខណៈអ្នកដែលមានអាយុស្របាល់នាងតែងតែលួចសរសើរពីសម្រស់អ្នកម្ដាយកូនមួយនេះជានិច្ច។
៤ Nune Woranuch
តារាស្រីមុខស្រទន់ Nune Woranuch ដែលមហាជនជាច្រើនតែងគោរពស្រលាញ់ និងគាំទ្រនាងមកទល់បច្ចុប្បន្នហើយក៏ស្គាល់នាងច្បាស់តាមរយៈរឿង “ជីវិតនាងឡាំយ៉ង”ដែរ។ ទោះបីជា Nune មានវ័យ៤២ឆ្នាំក្ដី បើក្រឡេកមើលទៅក្រោយប្រៀបធៀបពេលទើបនឹងចូលប្រឡូកក្នុងវិស័យសិល្បៈកាលពីជាង២០ឆ្នាំមុន អាចនិយាយបានថា ស្ទើរតែគ្មានអ្វីកែប្រែសម្រស់របស់នាងសូម្បីតែបន្តិចណាឡើយ។ មកទល់ពេលនេះតារាជើងចាស់ Nune នៅតែគ្រងតំណែងជាតួឯកជាមួយក្មេងៗស្រករក្រោយសឹងតែគ្រប់រឿងភាគ។អ្វីដែលកាន់តែពិសេសនោះគឺមហាជននៅតែឆ្ងល់ថាហេតុអ្វីនាងមិនព្រមចាស់តាមវ័យរបស់នាង?
៥ Janie Tienphosuwan
សម្រាប់តារាសម្ដែងនិងបង្ហាញម៉ូដ Janie Tienphosuwan ពេលវេលាកាន់តែកន្លងផុតទៅ មុខនាងមើលទៅក្មេងជាងវ័យលើសមុនទៅទៀត ក្រៅពីហាត់ប្រាណ ក្រោកពីព្រលឹម និងចូលគេង អាថ៍កំបាំងមួយទៀត គឺដោយសារតែនាងមានប្តីក្មេងជាង ទើបធ្វើឲ្យនាងស្រស់ស្រាយនិងមានការតុបតែងខ្លួនល្អជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយជំនួញវាល់លាន ១៣ កន្លែង ដែលអតីតសង្សារហៃសូរបស់ Aum កំពុងកាន់កាប់សព្វថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត