Connect with us

កីឡា

មនុស្ស​យន្ត​ ឯម​ សុធី​ ប៉ះ​ជើង​​ឯក​​រង​ ផាត់ថាណា ថ្ងៃ​​សៅរ៍​​សប្តាហ៍​នេះ

បានផុស

នៅ

បន្ទាប់​ពី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១ កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ ខែ​មករា កន្លង​ទៅ​នេះ ឯម សុធី មាន​ឈ្មោះ​ឡើង​សង្វៀន​ទៀត​ហើយ​​ដោយ​ត្រូវ​ជួប​ជើង​ខ្លាំង ផាត់ថាណា ក្នុង​កម្មវិធី ICY COOL សង្វៀនគុន​ខ្មែរ ថ្ងៃ​សៅរ៍ ក្នុង​សប្តាហ៍​នេះ។

កីឡាករ ឯម សុធី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មនុស្ស​យន្ត​ ឯម សុធី ​បាន​បាត់​មុខ​ពី​សង្វៀន​មួយ​រយៈ​ពេលហើយ និង​ទើប​តែ​វិល​ត្រឡប់​មក​សង្វៀន​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ដោយ​ផ្តួល​កីឡាករ​ថៃ ផេតរឿងរិទ្ធ ស៊ីតយុគផេត ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ហើយ​ទទួល​បាន​ឱកាស​ប្រកួត​ទៀត​ភ្លាម។

ការ​ជួប​ដៃ​គូ​ក្នុង​សប្តាហ៍​​នេះ​ពិត​ជា​ធ្វើ​ឲ្យ ​ឯម សុធី ធ្វើ​ការ​ធ្ងន់​ណាស់ ដោយ​សារ​ ផាត់ថាណា ជា​ជើង​​ឯក​រងខារ៉ាបាវ បន្ទាប់​ពី​ចាញ់​ពិន្ទុក្របី​ព្រៃ ពេជ្រ សម្បត្តិ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។ កាល​ប្រកួត​ខ្សែ​ក្រវាត់​នោះ រូប​គេ​គ្មាន​កីឡាករណា​ម្នាក់​​ផ្តួល​រូប​គេ​ឲ្យ​សន្លប់​បាន​ឡើយ ហើយ​ក៏​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង ធន់ ផានិត ទៀត​ផង។​

កីឡាករ ផាត់ថាណា

ឯម សុធី ជា​កីឡាករ​ដែល​វ៉ៃ​ចេញ​មួយ​ៗ រឹង​មាំ អាវុធ ធ្ងន់ ប៉ុន្តែ​ការ​ចេញ​អាវុធ​របស់​គេ​យឹត​បន្តិច ប្រៀប​ធៀប​ជា​មួយ ផាត់ថាណា ដែល​ជា​កីឡាករ​វ៉ៃ​ក្បាច់ រឹង​មាំ និង​មាន​អាវុធ​ចេញ​ល្អ​បាន​ចម្រុះ​គឺ​ទាត់ កណ្តាប់​ដៃ និង​ជង្គង់ ដូច្នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ជួប​ការ​លំបាក​ខ្លាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម