Connect with us

កីឡា

គាំទ្រ​​ទេ​ បើ​ Nick​ Taylor ​​ចូល​​រួម​​ជា​​មួយ​​ក្លឹប​​លីគ​កម្ពុជា?

បានផុស

នៅ

បន្ទាប់​ពី​ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍​ AFF Championship កីឡាករ​ខ្មែរ-អាមេរិក​ជម្រើស​ជាតិ​កម្ពុជា Nick Taylor នៅ​មិន​ទាន់​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ទេ​។ រូប​គេ​កំពុង​សម្រាក​លំហែ​កាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រូប​គេ​បាន​នៅ​ខេត្ត​សៀម​រាប​ដោយ​បាន​ចូល​រួម​លេង​បាល់ទាត់​ជា​មួយ​ក្រុម​​យុជន​នៅ​ខេត្ត​សៀម​រាប និង​បាន​លេងកីឡា​វាយ​កូន​ហ្គោល​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ក្រុម​ហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) បាន​លើក​ជា​សំនួរ​ដល់​អ្នក​គាំទ្រ​ថា ប្រសិន​បើ Nick Taylor ចូល​រួម​​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២៣/២៤ តើ​ក្រុម​ណាមួយ​ដែល​អ្នក​គាំទ្រ​គិត​ថា រូប​គេ​ចង់​ចូល​រួម?

ការលើក​ឡើង​បែប​នេះ​​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា កីឡាករ​ខ្មែរ-អាមេរិក​រូប​នេះអាច​មាន​ភារយ​ខ្លះ​ក្នុង​ការ​ចូល​រួម​ជា​មួយ​ក្លឹប​នៅ​ប្រទេស​កម្ពុជា។ ជា​មួយ​គ្នា​នេះ អ្នក​គាំទ្រ​ច្រើន​បាន​បញ្ចេញ​មតិ​យោបល់ និង​លើក​ឈ្មោះ​ក្លឹប​របស់​លីគ​កំពូល​កម្ពុជា​ផ្សេង​ៗ​គ្នា។

សូម​បញ្ជាក់​ថា រដូវ​កាល​២០២២​កន្លង​ទៅ​នេះ Nick Taylor លេង​ឲ្យ​ក្លឹប​ Orlando City B ដោយ​បង្ហាញ​ខ្លួន​២២​ប្រកួត​រក​បាន​១​គ្រាប់ ហើយ​ក៏​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ដែល​​បង្ហាញ​ខ្លួន​បាន​៥លើក​​ក្នុង​នោះ​មិត្តភាព​២​​លើក និង​ក្នុង​ពាន​រង្វាន់ AFF Championship ៣លើក ​រក​បាន​១គ្រាប់​ឲ្យ​ជម្រើស​ជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍២ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៦ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម