ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ឆ្នាំ២០២៣ភ្លៀងមិនសូវសម្បូរច្រើនដូចឆ្នាំ២០២២
លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧត្តុនិយម និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧត្តុនិយម បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១០មករានេះថា ឆ្នាំ២០២៣នេះ តាមការព្យាករណ៍នៅរដូវប្រាំងបរិមាណទឹកភ្លៀងអាចនឹងស្មើ នឹងកម្រិតមធ្យមភាគច្រើនឆ្នាំ ប៉ុន្តែតិចជាងឆ្នាំ២០២២កន្លងទៅ។ ចំណែកដើមរដូវវស្សាវិញ អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែឧសភា យឺតជាងឆ្នាំ២០២២មួយសប្តាហ៍។

លោកបន្តថា នៅដើមរដូវប្រាំងឆ្នាំនេះ ចាប់ពីខែមករា រហូតដល់ខែមេសា មានភ្លៀងកក់ខែច្រើនគួរសម តែមិនសូវច្រើនដូចឆ្នាំ២០២២កន្លងទៅនេះទេ ហើយស៊ីតុណ្ហភាពក៏មិនសូវជាក្តៅណាស់ណាដែរ តែអ្វីដែលប្រឈម គឺពេលមានភ្លៀងម្តងៗតែងតែមានផ្គររន្ទះខ្យល់កន្ត្រាក់។
លោក អ៊ុំ រីណា ថា ក្នុងនោះនៅក្នុងខែមីនា និងខែមេសា អាចមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីតិចទៅបង្គួរ ទន្ទឹមនោះក៏មានកើតឡើងនូវបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ច្រើនផងដែរ។ ចំណែកដើមរដូវប្រាំងឆ្នាំ២០២២វិញ មានភ្ញៀងកក់ខែលឿន ហើយច្រើនជាហូហែរ ហើយរដូវវស្សាក៏ចូលមកលឿនដែរ គឺនៅសប្តាហ៍ទី១ នៃខែឧសភា ខណៈដើមរដូវវស្សាឆ្នាំ២០២៣នេះ អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែឧសភា ពោលគឺនៅសប្តាហ៍ទី២ យឺត១សប្តាហ៍។ លោកបានបន្តទៀតថា ដោយឡែកតំបន់វាលទំនាបនិងតំបន់មាត់សមុទ្រអាចចាប់ផ្ដើមនៅសប្តាហ៍ទី១ នៃខែឧសភា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរជាមួយនឹងបរិមាណទឹកភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំជាមួយនឹងបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់។
លោកបានបន្ថែមថា «ជារួមសម្រាប់រដូវវស្សាឆ្នាំនេះភ្លៀងមិនសូវសម្បូរច្រើនដូចនៅឆ្នាំ២០២២ទេ តែវានៅមានស្ថានភាពល្អដែរដោយមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស»។

ទោះបីជាក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចមានភ្លៀងធ្លាក់កក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ឆ្លើយតបតាមតម្រូវការផ្សេងទៀតនោះទេ។ ហេតុដូចនេះសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលដែលរស់នៅឆ្ងាយពីប្រភពទឹក។

យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងធនធានទឹកបានឱ្យដឹងទៀតថា ក្រសួងនឹងធ្វើការព្យាករណ៍ជាលើកទី២នៅខែមេសាក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួចដើម្បីឱ្យដឹងច្បាស់លាស់ពីបរិមាណទឹកភ្លៀងពេញមួយដូវវស្សាឆ្នាំ២០២៣ខណៈការព្យាករណ៍លើកទី១បានធ្វើកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២២កន្លងទៅ៕
អត្ថបទ៖ សំអឿន

-
KPT+៩ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់