ជីវិតកម្សាន្ដ
ចូលឆ្នាំ ២០២៣ ! មាស នីតា ក្រសោបបានទីផ្សារសិល្បៈពេញដៃ បំពេញតាមក្ដីស្រមៃរបស់ខ្លួន
តារាចម្រៀង និងជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកកញ្ញា មាស នីតា ថ្វីត្បិតមិនអាចក្តាប់បានឱកាសក្លាយជាម្ចាស់ពានក៏ពិតមែន តែបច្ចុប្បន្ន នីតា កំពុងមានទីផ្សារការងារច្រើនស្ទើររកពេលសម្រាកគ្មាន។
កញ្ញា មាស នីតា ធ្លាប់បានប្រកាសកន្លងមកថា ទោះបីមិនបានកាន់ពាន តែពេលនេះក្ដីស្រមៃរបស់ នាងបានក្លាយជាការពិតហើយ។ នាងនិយាយថា ខ្លួននៅតូច តែក្ដីស្រមៃធំ គិតថា ចង់ក្លាយជាអ្នកចម្រៀងមានបងប្អូនស្គាល់ និងស្រលាញ់ចូលចិត្តច្រើន ឥឡូវនេះគ្រប់យ៉ាងជាការពិតទាំងអស់ ដោយខ្ញុំមិនបានស្រមៃទៀតទេ។
ផ្ដល់សម្ភាសន៍ជាមួយកម្ពុជាថ្មី តារាចម្រៀងមានប្រវត្តិកម្សត់ មាស នីតា បានប្រាប់ថា ចាប់តាំងពីចប់ការប្រឡងមក សម្រាប់សិល្បៈមានការមមាញឹកច្រើន ក្នុងនោះក៏ទទួលបានការគាំទ្រពីមហាជន និងមិត្តៗយុវវ័យគ្រប់បណ្ដាខេត្ត-ក្រុងផងដែរ។ នីតា បន្តថា ចំណុចទាំងនេះបានធ្វើឲ្យសិល្បៈ និងសមត្ថភាពនាងកាន់តែមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
កញ្ញា មាស នីតា និយាយទៀតថា បើសម្រាប់ឆ្នាំថ្មី ២០២៣ នេះ ឱកាសការងារសិល្បៈរបស់នាងកាន់តែមមាញឹកខ្លាំងថែមទៀត ទាំងការចេញច្រៀងតាមបណ្ដាខេត្ត និងកម្មវិធីតូច-ធំនានា។ នាងថា ខ្ញុំពិតជាអរគុណសម្រាប់ការគាំទ្រ និងលើកទឹកចិត្តកន្លងមករបស់មហាជនដែលធ្វើឲ្យខ្ញុំសម្រេចក្តីស្រមៃមកដល់ថ្ងៃនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់