ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល ចេញបញ្ជាចាប់ខ្លួនមន្ត្រីកំពូលៗ បន្ទាប់ពីផ្ទុះកុបកម្ម
អាជ្ញាធរយុត្តិធម៌របស់ប្រទេសប្រេស៊ីល បានបញ្ជាឲ្យចាប់ខ្លួនមន្ត្រីរដ្ឋការកំពូលៗ បន្ទាប់ពីកុបករ សម្រុកចូលអគាររដ្ឋាភិបាលសំខាន់ៗក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្ត្រីម្នាក់ដែលត្រូវបានចាប់ខ្លួន រួចទៅហើយនោះ គឺជាអតីតមេបញ្ជាការប៉ូលិស។
យោងតាមការិយាល័យមេធាវី, មន្ត្រីទាំងនោះ ក៏រាប់បញ្ចូលទាំងអតីតប្រធានសន្តិសុខរដ្ឋរបស់ទីក្រុង ប្រាស៊ីលីយ៉ា លោក Anderson Torres និងអ្នកផ្សេងទៀតផងដែរ ដែលទទួលខុសត្រូវចំពោះទង្វើ ដែលឈានទៅរកការផ្ទុះកុបកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ លោក Torres បានបដិសេធតួនាទីណាមួយនៅក្នុងកុបកម្មនេះ។
មេបញ្ជាការប៉ូលិស វរសេនីយ៍ឯក Fábio Augusto ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីអ្នកគាំទ្រអតីតប្រធានាធិបតី Jair Bolsonaro សម្រុកចូលសភា វិមានប្រធានាធិបតី និងតុលាការកំពូល។
គួរបញ្ជាក់ជាថ្មី កុបកម្មបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី Luiz Inácio Lula da Silva ស្បថចូលកាន់តំណែង។
ក្នុងទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើល បាតុកររាប់ពាន់នាក់ ដែលខ្លះពាក់អាវកីឡាបាល់ទាត់ប្រេស៊ីលពណ៌លឿង និងគ្រវីទង់ជាតិ បាននាំគ្នាវាយប៉ូលិស និងទម្លុះរបាំង សម្រុកចូលអគាររដ្ឋ។
ក្រុមមន្ត្រីនិយាយថា ក្នុងចំណោមមនុស្សប្រហែល១៥០០នាក់ដែលត្រូវបានចាប់ខ្លួន និងនាំយកទៅស្ថានីយប៉ូលិសបន្ទាប់ពីកុបកម្មនោះ គឺមានជិត៦០០នាក់ ត្រូវបាននាំយកទៅកន្លែងផ្សេងទៀត ដែលមន្ត្រីប៉ូលិសមានពេលប្រាំថ្ងៃដើម្បីចោទប្រកាន់ពួកគេជាផ្លូវការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រជាជនប្រេស៊ីល រាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នា ថ្កោលទោសកុបករ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន