សុខភាព
៧ វិធី ការពារគ្រួសតម្រងនោម
គ្រួសក្នុងតម្រងនោមជាបញ្ហាសុខភាពមួយជះឥទ្ធិពលទៅលើមនុស្សប្រហែល ១២ភាគរយទូទាំងពិភពលោក ។ សម្រាប់អ្នកចង់កាត់បន្ថយហានិភ័យជំងឺគ្រួសតម្រងនោម ៧វិធី នេះជាអ្វីដែលអ្នកគួរដឹង ៖
១. ផឹកទឹកច្រើន
គ្រួសក្នុងតម្រងនោម ភាគច្រើនបណ្ដាលមកពីផឹកទឹកមិនគ្រប់គ្រាន់។ ពេលគ្មានទឹកបញ្ចេញសារជាតិរ៉ែនឹងផ្ដុំគ្នាបង្កទៅជាគ្រួស ។ ហើយទឹកដែលជួយការពារគ្រួសក្នុងតម្រងនោមរួមមាន ៖ ទឹកក្រូចឆ្មា ទឹកក្រូចស្រស់ និងស៊ុប ។
២. កាត់បន្ថយអាហារប្រៃ
អាហារទាំងនេះអាចរារាំងដល់ការស្រូបយកជាតិកាល់ស្យូមឡើងវិញនៅក្នុងតម្រងនោមដែលបង្កទៅជាគ្រួស ។ មនុស្សពេញវ័យគួរទទួលទានសូដ្យូមតិចជាង ២,៣០០មីលីក្រាម ក្នុងមួយថ្ងៃ ឬស្មើនឹងមួយស្លាបព្រាកាហ្វេ ។
៣. កំណត់ការទទួលទានប្រូតេអ៊ីនសត្វ
ប្រូតេអ៊ីនសត្វដូចជាសាច់ បសុបក្សី និងត្រី គឺជាប្រភពសម្បូរសារធាតុ purines ដែលជាសមាសធាតុបំបែកទៅជាអាស៊ីតអ៊ុយរិច ហើយនាំឱ្យកើតគ្រួសក្នុងតម្រងនោម បើសិនផ្ដុំគ្នាលើសកម្រិត ។
៤. ឈប់ប្រើថ្នាំមួយចំនួន
ថ្នាំបង្កឲ្យមានគ្រួសក្នុងតម្រងនោមមានដូចជា ថ្នាំបញ្ចុះទឹកនោម, ថ្នាំបញ្ចុះលាមក, ថ្នាំទប់ស្កាត់ប្រូតេអ៊ីន, ថ្នាំប្រឆាំងការប្រកាច់, និងថ្នាំស្ទេរ៉ូអ៊ីត ។
៥. ស្វែងរកថ្នាំបង្ការត្រឹមត្រូវ
អ្នកជំងឺមានគ្រួសក្នុងតម្រងនោមស្រាប់អាចប្រើថ្នាំបង្កាកុំមានឲ្យមានគ្រួសថ្មីៗ ចំណុចនេះត្រូវពិភាក្សាជាមួយគ្រូពេទ្យដើម្បីព្យាបាលទៅតាមប្រភេទគ្រួសរបស់អ្នក ។
៦. ប្រើរលកសំឡេង
ក្នុងករណីមានគ្រួសធំមួយក្នុងតម្រងនោម អ្នកមានហានិភ័យខ្ពស់ក្នុងការមានគ្រួសថ្មីណាស់ ។ វិធីព្យាបាលគ្រួសធំៗគឺ ការប្រើរលកសំលេងមកបំបែកគ្រួសឲ្យតូចៗបង្ហូរចេញតាមទឹកនោម ។
៧. ចៀសវាងអាហារបំប៉នវីតាមីនស៊ី
អ្នកគប្បីងាកមកស្រូបយកវីតាមីនស៊ីពីផ្លែឈើវិញដូចជា ផ្លែក្រូច ផ្លែបឺរី និងផ្លែស្វាយជាដើម ទើបមិនប្រឈមនឹងមានគ្រួសក្នុងតម្រងនោម ។ ជៀសវាងប្រើប្រាស់វីតាមីនស៊ីម្សៅ និងគ្រាប់ព្រោះ វាងាយប្រឈមមុខខ្ពស់នឹងគ្រួសក្នុងតម្រងនោម ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ហេតុអ្វីបានជាអ្នកកើតជំងឺគ្រួសក្នុងបង្ហូរនោម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ