បច្ចេកវិទ្យា
ក្រុមហ៊ុន Microsoft លែងទទួលខុសត្រូវលើ Window 8.1 ទៀតហើយ
ក្រុមហ៊ុន Microsoft បានបង្ហោះនៅលើ blog ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១០ ខែមករាថា ក្រុមហ៊ុននឹងលែងទទួលខុសត្រូវលើប្រព័ន្ធប្រតិបត្តិការ Windows 8.1 ទៀតហើយ ។
ទោះយ៉ាងណា អ្នកដែលនៅប្រើប្រាស់កម្មវីធី Window 8.1 គឺនៅតែអាចដំណើរការបានជាធម្មតា ប៉ុន្តែមិនមានការអាប់ដេតបន្ថែមនូវកម្មវិធីថ្មីៗទៀតឡើយនៅលើ Window មួយនេះ ខណៈការទាញយកហ្គេម និងដំឡើងកម្មវិធីពី Microsoft Store ក៏លែងមានទៀតដែរ ។ ដូចនេះអតិថិនជនទាំងអស់ត្រូវតែប្តូរទៅប្រើប្រាស់ Window ថ្មីជំនួសវិញ ។
ចំពោះ Browser Version ចុងក្រោយវិញ ដែលអាចប្រើប្រាស់ជាមួយ Window 8.1 បាន នោះគឺជា Microsoft Edge Version 109 ដែលត្រូវបានកំណត់ពេលសម្រាប់ការដាក់ឲ្យប្រើប្រាស់បន្ទាប់ពីថ្ងៃទី ១២ ខែមករា តទៅ ។
គួរឲ្យដឹងថា ក្រុមហ៊ុន Microsoft បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 8.1 ក្នុងឆ្នាំ ២០១៣ ហើយប្រព័ន្ធនេះប្រើប្រាស់សម្រាប់ប្រព័ន្ធ PCs Touchscreen ប៉ុន្តែក៏អាចប្រើប្រាស់នៅលើកំព្យូរទ័រធម្មតាបានផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Tass
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់