Connect with us

ជីវិតកម្សាន្ដ

ណូយ វ៉ាន់ណេត យកដៃឱបទ្រូង ហើយសួរខ្លួនឯងថា ជីវិតអើយតើអ្នកហត់ទេ?

បានផុស

នៅ

តារា​ចម្រៀង​លោកគ្រូ ណូយ វ៉ាន់ណេត ថ្វីត្បិត​អាជីព​សិល្បៈ​បច្ចុប្បន្ន​ហាក់​មាន​ការ​ស្ងប់ស្ងាត់​បន្តិច​ក្ដី តែ​កេរ្តិ៍ឈ្មោះ និង​ភាព​ល្បីល្បាញ​របស់​លោកគ្រូ នៅតែ​ដក់​ជាប់​បេះដូង​អ្នកគាំទ្រ​ជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការពិត​លោកគ្រូ ណូយ វ៉ាន់ណេត គឺជា​វីរ​សិល្បករ​ដ៏​មាន​ទេពកោសល្យ​ខ្ពស់ ដែល​ជា​គំរូ​ល្អ​សម្រាប់​អ្នក​សិល្បៈ​ជំនាន់​ក្រោយៗ​ទៀត។ ទន្ទឹម​គ្នា​នេះ អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​សម្រាប់​មហាជន​ពេលនេះ លោកគ្រូ ណូយ វ៉ាន់ណេត ស្រាប់តែ​សុខៗ លោក​បាន​បញ្ចេញ​សារ​ប្លែក​មួយ ដោយ​សួរ​ខ្លួនឯង​ថា ជីវិត​អើយ តើ​អ្នក​ហត់​ទេ​?។

តារា​ចម្រៀង​សំនៀង​ពីរោះ​រណ្ដំ​ចិត្ត​បំពេ​អារម្មណ៍​អ្នក​ស្ដាប់​គ្រប់​វ័យ​មិន​ចេះ​ជិនណាយ លោកគ្រូ ណូយ វ៉ាន់ណេត បាន​រៀបរាប់​បែប​កម្សត់​ថា កុំ​ត្អូញ​អី បន្ត​ទៅ​មុខ​ទៀត ថ្ងៃ​ណា​ត្រឡប់​ទៅវិញ​ក៏​ទៅ​ចុះ អ្នក​ធ្វើ​ល្អ​បន្ត​ទៅ​មុខ​ទៀត​ទៅ អាណិត​ជីវិត​ណាស់ អ្នក​ហត់​ហើយ អរគុណ​ដល់​ប្អូនៗ​សិល្បករ​សិល្ប​ការិនី។ ក្រោយ​ឃើញ​ការ​បង្ហោះ​បែបនេះ អ្នកគាំទ្រ បាន​បញ្ចេញ​មតិ​ថា ហ្នឹងហើយ​ជីវិត​ការងារ​ដដែលៗ ដេក​ក៏​ដដែល ដើរ​ក៏​ដដែល ញ៉ាំ​ក៏​ដដែល រក​ទទួល​ទាន​ក៏​ដដែល និង​ការងារ​ផ្សេងៗ​ទៀត ក៏​នៅតែ​ដដែល នេះ​ហើយ​ហៅថា​ការងារ​ជីវិត​ត្រូវ​ទទួល​ស្គាល់​នៅ​ការ​ពិត​ចុះ។

តារា​ចម្រៀង​ជើង​ចាស់​មាន​ឈ្មោះ​ល្បីល្បាញ ជាមួយ​នឹង​ទឹកដម​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​អង្រួន​បេះដូង​អ្នក​ស្ដាប់​លោកគ្រូ ណូយ វ៉ាន់ណេត កន្លងមក បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ចាប់អារម្មណ៍​ចំពោះ​ជីវិត​រស់នៅ​ឯកជន​ក្រៅ​រង្វង់​សិល្បៈ​របស់​លោក និង​ក្រុម​គ្រួសារ។

ជាមួយ​គ្នា​នេះ គេ​ធ្លាប់​នៅចាំ​បាន​ថា កាលពី​កន្លងទៅ លោកគ្រូ ណូយ វ៉ាន់ណេត ក៏បាន​ធ្វើ​ឲ្យ​អ្នក​គាំ ទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ផង​ដែរ ក្រោយ​ពេល​លោក​បាន​បញ្ចេញ​រូបថត​ប៉ុន្មាន​សន្លឹក​ស្ថិត​ក្នុង​សកម្មភាព​ធ្វើ​កម្មករ​សំណង់។ ប៉ុន្តែ​ជា​ចម្លើយ ត្រូវ​បាន​លោកគ្រូ​បញ្ជាក់​ថា នេះ​គ្រាន់តែ​ការងារ​បន្តិចបន្តួច​នៅផ្ទះ​ប៉ុណ្ណោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម