ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមបង្រៀនទ័ព អ៊ុយក្រែន ឲ្យចេះប្រើប្រព័ន្ធការពារដែនអាកាស
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបង្រៀនកងកម្លាំងអ៊ុយក្រែនឲ្យចេះប្រើប្រព័ន្ធខែលការពារដែនអាកាស Patriot នៅឯមូលដ្ឋានយោធា Fort Sill ក្នុងរដ្ឋ Oklahoma នាសប្តាហ៍ក្រោយ ដើម្បីទប់ទល់នឹង រុស្ស៊ី ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកមេបញ្ជាការ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា “ការបង្ហាត់បង្រៀននេះនឹងប្រើរយៈពេលច្រើនខែ ហើយនឹងបង្វឹកលើទាហានអ៊ុយក្រែនប្រមាណពី ៩០ ទៅ ១០០ នាក់ ដើម្បីឲ្យចេះទាំងប្រតិបត្តិការ ការថែរក្សា និងជំនាញពាក់ព័ន្ធផ្សេងទៀតលើប្រព័ន្ធខែលការពារដែនអាកាស Patriot ” ។
ការបង្ហាត់បង្រៀននេះកើតឡើង បន្ទាប់ពីកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធាចំនួន ១.៨៥ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមទាំងខែលការពារមីស៊ីល Patriot ផងដែរ ។

គួរបញ្ជាក់ថា ការប្រកាសផ្ដល់ជំនួយនេះបានធ្វើឡើង ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរបស់លោក Biden រួមជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅឯសេតវិមាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេដឹកនាំ Chechen ថា លោកខាងលិចយក អ៊ុយក្រែន ធ្វើជាកន្លែងលាងលុយខ្មៅ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ