ព័ត៌មានអន្ដរជាតិ
លោក Bolsonaro លួចចេញពីពេទ្យដោយមិនស្ដាប់តាមវេជ្ជបណ្ឌិត
កាសែត O Globo បានរាយការណ៍កាលពីថ្ងៃអង្គារថា អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានលួចចេញពីមន្ទីរពេទ្យ AdventHealth Celebration ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយមិនស្ដាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត បន្ទាប់ពីបានចូលសម្រាកព្យាបាល ដោយសារឈឺពោះខ្លាំង ។
ការលួចចេញពីមន្ទីរពេទ្យរបស់លោក Bolsonaro បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ្នកគាំទ្ររបស់លោករាប់ពាន់នាក់បានសម្រុកចូលអគារសភាជាតិ Palacio do Planalto និងតុលាការកំពូលប្រេស៊ីល ដើម្បីតវ៉ានឹងលទ្ធផលបោះឆ្នោតប្រធានាធិបតី ។
ទន្ទឹមនោះ លោក Bolsonaro ក៏មិនបានចូលរួមក្នុងពិធីសម្ពោធឡើងកាន់តំណែងរបស់លោក Luiz Inacio Lula da Silva កាលពីថ្ងៃទី ១ ខែមករា ហើយក៏មិនមានបំណងប្រគល់តំណែងប្រធានាធិបតីទៅឲ្យលោក Lula ផងដែរ ។
គួរបញ្ជាក់ថា លោក Bolsonaro មានបញ្ហាសុខភាព ចាប់តាំងពីការប៉ុនប៉ងធ្វើឃាតក្នុងឆ្នាំ ២០១៨ មកម្ល៉េះ នៅពេលដែលលោកត្រូវបានគេចាក់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនានៅទីក្រុង Juiz de Fora ចម្ងាយប្រហែល ១៩៧ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Rio de Janeiro ពោលជិតមួយខែ មុនការបោះឆ្នោត ។
ការវាយប្រហារដោយកាំបិតនោះបានបំផ្លាញសរសៃឈាមនៃក្រពេញរំអិលដែលមានមុខងារផ្ដល់ឈាមដល់ពោះវៀន ហើយចាប់តាំងពីពេលនោះមក លោក Bolsonaro បានធ្វើការវះកាត់ជាច្រើនដង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រេស៊ីល ចេញបញ្ជាចាប់ខ្លួនមន្ត្រីកំពូលៗ បន្ទាប់ពីផ្ទុះកុបកម្ម
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់