Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ការងារ នឹងធ្វើឡើងមួយថ្ងៃពេញ នៅCJCC

បានផុស

នៅ

មជ្ឈមណ្ឌលប្រតិ្តបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំកម្មវិធី «CJCC-ពិព័រណ៏ការងារ ឆ្នាំ២០២៣» រយៈពេលមួយថ្ងៃ ដើម្បីផ្តល់ឱកាសការងារផ្សេងៗសម្រាប់សិស្ស និស្សិត និងសាធារណជនដែលត្រូវការការងារ។

ពិព័រណ៍ការងារឆ្នាំកន្លង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«CJCC-ពិព័រណ៏ការងារ ឆ្នាំ២០២៣» នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅ CJCC ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមដោយសេរី។ ក្នុងពិព័រណ៌នេះ នឹងមានការចូលរួមដោយក្រុមហ៊ុនធំៗជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ។ ពិព័រណ៌ការងារនេះ អ្នកចូលរួមអាចដើរទស្សនានៅស្តង់តាមក្រុមហ៊ុន ឬ ស្ថាប័នផ្សេងៗ ព្រមទាំង មានជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងករណីដែលអ្នកចូលរួមមានចំណាប់អារម្មណ៍ខាងផ្នែកអ្វីមួយ។ ដូច្នេះ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេបទៅជាមួយផង។

ពិព័រណ៍ការងារឆ្នាំកន្លង

ឆ្លៀតក្នុងឱកាសនេះ​ លោកអ្នកអាចទទួលបានផលប្រយោជន៍៤ នៅក្នុងពិព័រណ៌នេះ។ ទី១ លោកអ្នកអាចស្វែងរក និងសាកសួរព័ត៌មានការងារដែលអ្នកពេញចិត្ត។ ទី២ ចូលរួមស្តាប់បទបង្ហាញពីក្រុមហ៊ុនផ្សេងៗ។ ទី៣ ចូលរួមសិក្ខាសាលា និងទី៤ គឺទទួលបានឱកាសប្រឹក្សាយោបល់អំពីការសិក្សា និងអាហារូបករណ៍ទៅប្រទេសជប៉ុន។

ពិព័រណ៌ការងារ តែងតែធ្វើឡើងជាញឹកញាប់នៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការស្វែងរកការងារ និងក្រុមហ៊ុនដែលពួកគេស្រឡាញ់។ មនុស្សជាច្រើន តែងតែចាប់អារម្មណ៍ពិព័រណ៍ការងារនេះ ជាពិសេស គឺ សិស្ស និស្សិតតែម្តង៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ១១ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម