Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់បោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់ជាង១៩០គីឡូម៉ែត្រក្រឡានៅឆ្នាំ​២០២២

បានផុស

នៅ

នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ អង្គភាពស៊ីម៉ាក់ បានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង១៩០
គីឡូម៉ែត្រក្រឡា ស្មើនឹងជាង៩០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅផែនការសមាហរណកម្មការងារឆ្នាំ២០២៣​នៅថ្ងៃទី១១មករានេះ លោក ហេង​ រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានមានប្រសាសន៍ថាកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ទភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ឆ្នាំ២០២២កន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង១៩៤ គីឡូម៉ែត្រក្រឡា
ស្មើនឹង៩១,៤ភាគរយគិតជាតំបន់ចម្ការមីនមានចំនួនជាង៣៤០ និងរំដោះភូមិគ្មានមីនបានចំនួន១៦៨ភូមិ និងរំដោះខេត្តគ្មានមីនចំនួន៩ខេត្ត/រាជធានី។ លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបាន​ចំនួន៦១,៤៧៧ គ្រាប់ផងដែរ។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោល​ដល់ប្រជាពលរដ្ឋជាង៣ម៉ឺនគ្រួសារ សម្រាប់ដីលំនៅដ្ឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះក៏បានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងពីមីនដល់ក្រុមគោលដៅបានចំនួន២២.៧៦៥លើក មានមនុស្សចូលរួមសរុបចំនួន១.៣៤២.៧៩៤នាក់។

លោកអគ្គនាយកបានបន្ថែមថា «ជាការពិតណាស់សមិទ្ធផលដែលសំរេចបានខាងលើនេះដោយសារតែបានទទួលជំនួយគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ និងជាពិសេសពីសម្តេចតេជោ ទាំងទស្សនដឹកនាំសម្ភារ​បច្ចេក​ទេសនិងថវិកា»
លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថាជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០២៣នេះអង្គភាពស៊ីម៉ាក់មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់ចំនួនជាង២៦៨ គីឡូម៉ែត្រក្រឡា និងអាចមានលទ្ធភាពពង្រីកបន្ថែមដល់ប្រមាណ
៣០០គីឡូម៉ែត្រក្រឡានិងត្រៀមឆ្លើយតបតាមសំណើរសុំអន្តរាគមន៍បន្ទាន់ៗមួយចំនួនតាមភារកិច្ចចាំបាច់ដើម្បីធានាសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម