ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ទទួលវិភាគទាន ៥០០០ដុល្លារ ពីធនាគារស្ថាបនា សម្រាប់ការចូលរួមដល់ការងារបោសសម្អាតមីន
ភ្នំពេញ ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោក Fung Kai Jin នាយកប្រតិបត្តិធនាគារស្ថាបនា បានប្រគល់វិភាគទានចំនួន ៥០០០ ដុល្លារអាមេរិក ជូនដល់អាជ្ញាធរមីន ដើម្បីចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា។
លោក Fung Kai Jin បានលើកឡើងថា ធនាគារស្ថាបនា មានកិត្តិយសដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីននៅកម្ពុជា ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥។
លោកបានបន្តទៀតថា ធនាគារស្ថាបនា បានចូលរួមយ៉ាងច្រើនក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងការកសាងសហគមន៍ឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់នូវឥណទាន ហើយការចូលរួមនាថ្ងៃនេះ ក៏នឹងអាចផ្តល់នូវសុខសុវត្ថិភាពនៅសហគមន៍ឲ្យរួចផុតពីគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ផងដែរ។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារស្ថាបនា ដែលបានចូលរួមវិភាគទានដល់ការងារបោសសម្អាតមីននៅកម្ពុជា ដើម្បីសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ កម្ពុជាគ្មានឆ្នាំ២០២៥។ វិភាគទាននេះ អាជ្ញាធរមីន នឹងយកមកប្រើប្រាស់ជាមួយនឹងវិភាគទានទទួលបានពីសមាគម TAFTAC ធ្វើការបោសសម្អាតមីននៅខេត្តកោះកុង។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ តែងតែគិតគូរដល់សុខសុវត្ថិភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា ហើយតែងតែចង់ឃើញប្រជាពលរដ្ឋរបស់សម្តេច ទទួលបាននូវសុខដុមរមនា និងមានជីវភាពរស់នៅកាន់តែប្រសើរឡើងស្មើៗគ្នាទាំងនៅទីប្រជុំជន និងទីជនបទ។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានអបអរសាទរចំពោះភាគជោគជ័យរបស់ធនាគារស្ថាបនា ក្នុងការចូលរួមដល់ការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជា តាមរយៈការផ្តល់ឥណទាន និងការផ្តល់ឱកាសការងារយ៉ាងច្រើន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ