Connect with us

ជីវិតកម្សាន្ដ

បទពិសោធន៍ពិត ស្នេហា និងការងារ តារារ៉េប វណ្ណដា បង្ហើបដោយកម្រទៅកាន់អ្នកគាំទ្រ

បានផុស

នៅ

វណ្ណដា ត្រូវ​បាន​អ្នកគាំទ្រ​ចាត់ទុកថា​ជា​កំពូល​តារា​ចម្រៀង​រ៉េប​វ័យក្មេង​ប្រចាំ​ប្រទេស​កម្ពុជា ខណៈ​ការ​គាំទ្រ និង​ប្រជាប្រិយភាព បាន​ហក់​ឡើង​ខ្លាំង មិន​ថា​នៅ​ក្នុង​ស្រុក ឬ​លើ​ឆាក​អន្តរជាតិ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ទីផ្សារ​ការងារ​កាន់តែ​មាន​សន្ទុះ​ហក់​ខ្លាំង​នៅ​លើ​ទីផ្សារ​ចម្រៀង​រ៉េ​ប​នោះ លោក ម៉ាន់ វណ្ណដា ស្រាប់តែ​ចេញ​មក​ទម្លាយ​នូវ​បទពិសោធន៍​ពិត​របស់​ខ្លួន​ជុំវិញ​ស្នេហា និង​ការងារ បង្ក​ការ​ចាប់​អារម្មណ៍​ដល់​អ្នកគាំទ្រ។ នេះ​ពិតជា​រឿង​ដ៏​កម្រ​ណាស់ ដែល​តារា​រ៉េប​ល្បីឈ្មោះ​លោក វណ្ណដា ដាច់ចិត្ត​បង្ហាញ​ពី​ជីវិត​ឯកជន​ផ្ទាល់ខ្លួន។

វណ្ណដា និយាយ​យ៉ាង​ភ្ញាក់ផ្អើល​បែបនេះ​ថា “ស្នេហា និង​ការងារ មាន​តួនាទី​ធំ​ក្នុង Daily routine (ទម្លាប់​ប្រចាំ​ថ្ងៃ​)”។ លោក​ថា ពី​មុន​មក លោក​ធ្លាប់​មាន​នារី​ខ្លាំង​ម្នាក់​នៅ​ក្បែរ​ដោះស្រាយ​រួមគ្នា​ទាំង​ការងារ និង​បញ្ហា លើកទឹកចិត្ត ផ្ដល់​ភាព​កក់ក្ដៅ និង​សុភមង្គល​ឲ្យ​គ្នា មាន​ពេលវេលា​សម្រាប់​គ្នា រក​ចំណូល​ផ្សេង​គ្នា ចំណាយ​ផ្សេងគ្នា ហើយ​លោក​អាច​ធ្វើ​ការងារ​ទាំង​នោះ​បាន​ដោយ​ស្នាមញញឹម ទឹកមុខ​ស្រស់បស់ មាន​គំនិត​ច្នៃប្រឌិត មាន​អារម្មណ៍​រំភើប និង​កម្លាំង​ចិត្ត ដែល​ដៃគូ​របស់​លោក​ផ្ដល់​ឲ្យ។

លោក វណ្ណដា និយាយ​បន្ត​ថា បើ​ទោះបីជា​យើង​មិន​បាន​បង្ហាញ relationship និង​រួម​ដំណើរ​ជាមួយ​គ្នា​រហូត​មែន តែ​ពួក​យើង​បាន​បញ្ចប់​វា​ដោយ​រក​ឃើញ​ការ​កំណត់​គោលដៅ និង​ពាក់កណ្ដាល នៃ​ភាព​ជោគជ័យ​រៀងខ្លួន បូក​រួម​នឹង​ស្នាមញញឹម​ដូចគ្នា។

ផ្អែក​លើ​បទពិសោធន៍​នេះ​ច្បាស់​ណាស់​ថា ការ​រើស​ដៃគូ​ត្រូវ និង​យល់​ពី​ការងារ​រៀងខ្លួន ពិតជា​មាន​សារៈសំខាន់​ក្នុង (daily routine) ទោះ​ក្នុង​កាលៈទេសៈ​ណាមួយ វា​ជា​បទពិសោធន៍​មួយ​ដ៏​ល្អ មេរៀន​ថ្មី នឹង​បំភ្លឺ​ផ្លូវ​សម្រាប់​ថ្ងៃមុខ។

តារា​រ៉េប​វ័យក្មេង វណ្ណដា និយាយ​ទៀត​ថា បើ​សិន​ជា​រើស​ដៃគូ​ខុស និង​មិន​យល់​ពី​ស្ថានភាព​របស់​អ្នក​បច្ចុប្បន្ន ជីវិត​អ្នក​នឹង​ពោរពេញ​ទៅ​ដោយ​ភាព​ស្មុគស្មាញ បញ្ហា​ការងារ បញ្ហា​ស្នេហា នឹង​ធ្វើ​ឲ្យ​អ្នក​ងងឹត​រក​ផ្លូវ​ចេញ​លែង​ឃើញ ហើយ​អ្នក​អាច​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ដើម​ណាមួយ​ដែល​អ្នក​មិន​ដែល​ប្រាថ្នា​ចង់​ឲ្យ​មាន​ជា​លើក​ទី ២។ សូម​ពិនិត្យ​សុខភាព​បេះដូង​ខ្លួនឯង​ឲ្យ​ច្បាស់ មុន​សម្រេច​ចិត្ត​លើ​ស្នេហា​បន្ទាប់។

លោក វណ្ណដា គឺជា​តារា​ចម្រៀង​ខ្មែរ​មួយ​រូប ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ជាច្រើន​បាន​ស្គាល់​ពី​ឧស្សាហកម្ម​តន្ត្រី​នៅ​កម្ពុជា ក្នុង​យុគសម័យ​កាល​ថ្មី ព្រោះ​លោក​តែងតែ​នាំ​យក​វប្បធម៌ អរិយធម៌​ខ្មែរ ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​ពិភពលោក​បាន​ដឹង និង​ទទួល​ស្គាល់​ជា​បន្តបន្ទាប់។

យ៉ាងណាមិញ​ថ្មីៗ​នេះ លោក វណ្ណដា ក៏បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ផង​ដែរ តាមរយៈ​ការ​ប្រកាស​ចង់​ចាប់​ដៃគូ​សហការ​ជាមួយ​រៀមច្បង ឱក សុគន្ធកញ្ញា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម