ព័ត៌មានជាតិ
ប្រធានមន្ទីររៀបចំដែនដីខេត្តកែប សំណូមពរដល់ពលរដ្ឋរកសេវានៅមន្ទីរផ្ទាល់ប្រសើរជាជាងចំណាយថវិកាទៅតាមរយៈអ្នករត់ការ
លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែបបានសំណូមពរដល់ប្រជាពលរដ្ឋរកសេវានៅមន្ទីរផ្ទាល់ដោយខ្លួនឯងប្រសើរជាជាងចំណាយថវិកាទៅតាមរយៈអ្នករត់ការ ក្នុងការបំពេញសេវានានាទាក់ទងនឹងដីធ្លី នៅមន្ទីរផ្ទាល់ ឬក៏តាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីឲ្យជំនាញបំពេញសេវាផ្សេងៗជូនពលរដ្ឋ។ ការធ្វើដូចនេះមានផលល្អសម្រាប់ប្រជាពលរដ្ឋផង និងមានផលល្អសម្រាប់មន្ទីរផង។

កន្លងមកនេះបានកើតមានបញ្ហាជាច្រើនក្នុងការផ្ដល់សេវាជាមួយអ្នករត់ការភាពស្របច្បាប់នេះសូមបញ្ជាក់ថា ចំពោះអចលនទ្រព្យផ្សេងៗ ដែលកើតមានបញ្ហានេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ការបំពេញកិច្ចការនានារបស់ជំនាញ និងធ្វើឲ្យខាតបង់ថវិការបស់ប្រជាពលរដ្ឋផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ថាក្នុង ការចំណាយថវិកាច្រើនតាមរយៈអ្នករត់ការ សម្រាប់បំពេញសេវាផ្សេងៗទាក់ទងវិស័យដីធ្លីនេះ បានផលអវិជ្ជមានច្រើនសម្រាប់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប ដោយការចំណាយលើអ្នករត់ការនោះ ពលរដ្ឋចាត់ទុកជាការបង់សេវាសម្រាប់មន្ទីរទៅវិញ។
កន្លងទៅពលរដ្ឋពលរដ្ឋមួយចំនួនបានរអ៊ូរទាំងពីការស្វែងរកសេវានានាដោយផ្ទាល់តាមរយៈមន្ទីរ ដោយថា រយៈពេលទទួលបានឯកសារនោះ ត្រូវប្រើពេលយូរ តែបើតាមរយៈក្រុមអ្នករត់ការហាក់មានភាពរហ័សជាង។ យ៉ាងណាក៏មានពលរដ្ឋ ត្រូវខាតបង់ថវិកាទទេ ដោយអ្នករត់ការខ្លះ ស៊ីដាច់លុយរបស់ពួកគាត់។
លោក ប្រធានមន្ទីរបានបញ្ជាក់ថា បើគិតមកទល់ពេលនេះមានការចុះលក្ខណៈជាប្រព័ន្ធបញ្ជីដីធ្លីនៅខេត្តកែប នៅក្នុងចំណោម១៨ភូមិ យើងបានចេញប័ណ្ណកម្មសិទ្ធិបានចំនួន ១១ភូមិ ក្រៅពីនោះយើងកំពុងធ្វើការវាស់វែងស្ទើរតែរួចរាល់អស់ទៅហើយ នៅតែភូមិចំការបីមួយប៉ុណ្ណោះ។ នៅក្នុងនោះយើងត្រៀមនីតិវិធីក្នុងការបិទផ្សាយជាសាធារណៈ ហើយគ្រោងចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងឆ្នាំ ២០២៣។
អត្ថបទ៖ សឹង រ៉ាត់



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?