Connect with us

សុខភាព

តើអំបិលហិមាល័យ ពិតជាមានប្រយោជន៍ជាងអំបិលធម្មតាមែនទេ?

បានផុស

នៅ

អំបិលគឺជាគ្រឿងទេស ដែលត្រូវតែមាននៅស្ទើរតែគ្រប់ផ្ទះនៅក្នុងផ្ទះបាយ។ យើងភាគច្រើនស្គាល់អំបិល​សមុទ្រ និងអំបិល​ពណ៌ស។ ប៉ុន្តែបច្ចុប្បន្ននេះ មានអំបិលមួយ​ប្រភេទទៀតកំពុងពេញនិយមក្នុងចំណោមអ្នកស្រលាញ់សុខភាព នោះគឺអំបិលហិមាល័យ ។ អ្នក​ខ្លះ​អាច​ហៅ​វា​ថា​អំបិល​ពណ៌​ផ្កាឈូក ដែល​គេ​និយាយ​ថា​មាន​សារធាតុ​រ៉ែ​ច្រើន ហើយវាល្អជាងអំបិល​ធម្មតាដែលយើងធ្លាប់ប្រើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំបិលហិមាល័យ មាន​ដើមកំណើតនៅហិមាល័យយ៉ា ​នៃប្រទេសប៉ាគីស្ថាន វាមានពណ៌ផ្កាឈូក​ដោយសារតែ​វត្តមាន​នៃ​អុកស៊ីដជាតិដែក។ អំបិលហិម៉ាល័យត្រូវបានចាត់ថ្នាក់ជាអំបិលសុទ្ធ។ វាត្រូវបានគេជឿថា​ បណ្តាលមកពីការហួត និងគ្រីស្តាល់នៃទឹកមហាសមុទ្រ​បុរាណ​រាប់​លាន​ឆ្នាំ​មុន ឆ្លងកាត់ការចម្រាញ់ដោយដៃ និងមិនបន្ថែមសារធាតុគីមី ឬសារធាតុបន្ថែម។ វាជាធម្មជាតិ និងមានសារធាតុរ៉ែច្រើនជាង​អំបិល​ដែលប្រើជាទូទៅ។ បន្ថែមពីលើការប្រើសម្រាប់ចម្អិនអាហារ អំបិលហិម៉ាឡៃ​ក៏ពេញនិយមក្នុងការធ្វើ​ចង្កៀង ឬបង្កើតរូងភ្នំអំបិលហិមាល័យ ដើម្បីជួយកំចាត់​មេរោគនៅលើអាកាស។ វាធ្វើឲ្យ​សួតមានប្រសិទ្ធភាព​ជាងមុនផងដែរ។

អត្ថប្រយោជន៍សុខភាពដ៏ល្បីល្បាញនៃអំបិលហិមាល័យ មនុស្សជាច្រើនជឿថាការទទួលទាន អំបិលហិមាល័យយ៉ាងទៀងទាត់ អាចធ្វើឲ្យ​សុខភាព​របស់​ពួកគេ​ប្រសើរ​ឡើង។ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ជួយ​រក្សាកម្រិត​ជាតិទឹកក្នុងរាងកាយ។

-ជួយរក្សាតុល្យភាព pH ក្នុងកោសិកា ជាពិសេសកោសិកាខួរក្បាល។

-ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងពន្យាភាពចាស់។

-ជួយស្រូបយកភាគល្អិតអាហារនៅក្នុងពោះវៀន។

-វា​ជួយ​ឲ្យ​ខួរក្បាល សាច់ដុំ និង​ប្រព័ន្ធ​ប្រសាទ​ធ្វើការ​បាន​កាន់តែ​ល្អ​។

-ជួយប្រព័ន្ធដង្ហើម រួមទាំងសុខភាព sinus កាន់តែប្រសើរ។

-ជួយគ្រប់គ្រងសម្ពាធឈាម។

-ពង្រឹងឆ្អឹង។

-ការពារការរមួលក្រពើ

-ជំរុញចំណង់ផ្លូវភេទ។

-ជួយឲ្យសរសៃឈាមរឹងមាំ។

-ជួយឱ្យគេងលក់ស្រួល។

តើអំបិលហិមាល័យ ពិតជាល្អជាងអំបិលតុធម្មតាមែនទេ? មនុស្សជាច្រើនជឿថាអំបិលហិម៉ាល័យមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ដោយសារ​តែ​វាមានសារធាតុរ៉ែ និងមីក្រូសារជាតិរហូតដល់ ៨៤ វាមានប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និងជាតិដែកច្រើនជាងអំបិលទូទៅ។ ប៉ុន្តែមានសូដ្យូមតិចជាង ពោលគឺ​ក្នុង​បរិមាណដូចគ្នា​នៃក្រាម អំបិលធម្មតាមាន ៣៨១មីលីក្រាម​នៃ​សូដ្យូម​ ខណៈអំបិលហិមាល័យមានសូដ្យូមតិចជាង ៣៦៨ ក្រាម។ ដូច្នេះ អំបិលហិមាល័យ មាន​លក្ខណៈ​ធម្មជាតិ អាចមានសុវត្ថិភាព និងមានសុខភាពល្អជាង។

ទោះយ៉ាងណា​ សម្រាប់អ្នក​ដែល​ងាក​មក​ទទួលទាន​អំបិលហិមាល័យ ប្រហែល​ជា​មិន​ទទួល​បាន​អ៊ីយ៉ូត​គ្រប់គ្រាន់​ដែល​រាងកាយ​ត្រូវការឡើយ។ ដូច្នេះ​គួរ​បន្ថែម​អ៊ីយ៉ូត​ដោយ​ការ​ទទួល​ទាន​អាហារ​សមុទ្រ​ដូច​ជា បង្គា ខ្យង សារ៉ាយ​សមុទ្រ រួម​ទាំង​ផលិតផល​ទឹកដោះគោ ការការពារ​កង្វះអ៊ីយ៉ូត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៧ វិធី ការពារគ្រួសតម្រងនោម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម