ព័ត៌មានជាតិ
កម្ពុជា នឹងរៀបចំហ្វឹកហ្វឺនជំនាញសម្អាតមីន ជូនមន្ត្រីជំនាញ អ៊ុយក្រែន ក្នុងខែមករានេះ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា (CMAC) នឹងរៀបចំពីធីហ្វឹកហ្វឺនសម្អាតមីនជូនមន្ត្រីជំនាញសកម្មភាពមីននៃអង្គភាពផ្ដល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន ដែលហៅកាត់ថា (SESU) នៅក្នុងខែមករា ឆ្នាំ២០២៣នេះ នៅប្រទេសកម្ពុជា។
ផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស និងដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមប្រកបដោយជោគជ័យ តាមរយៈការអនុវត្តសកម្មភាពកំចាត់មីនមនុស្សធម៌ តាំងពីឆ្នាំ១៩៩២នោះ រាជរដ្ឋាភិបាលកម្ពុជាមានសុឆន្ទៈក្នុងការជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ជូនប្រជាជនអ៊ុយក្រែន លើការប្រើប្រាស់សម្ភារ បច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន។
ក្នុងកម្មវីធីហ្វឹកហ្វឹននេះមាន៤វគ្គ គឺទី១ ពីធីបើកវគ្គហ្វឹកហ្វឺន ទី២ ដំណើរទស្សនកិច្ចកម្ការមីន ទី៣ ដំណើរទស្សនកិច្ចសារមន្ទីរសន្តិភាពសកម្មភាពមីន និងការធ្វើប្រតិបត្តិការបង្ហាញ និងទី៤ ពិធីបិទវគ្គហ្វឹកហ្វឺន។
គួររំលឹកថា ក្នុងស្មារតីនេះ នាសម័យប្រជុំកំពូលអាស៊ានលើកទី ៤០-៤១កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សានិងឯកភាពជាមួយ ឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការគាំទ្រដល់កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា