Connect with us

សុខភាព

ចៀសវាងញ៉ាំអាហារ ៧ ប្រភេទនេះ បើមិនចង់កើតមហារីក

បានផុស

នៅ

អាហារបីពេលរបស់យើងមានវត្តមានម្ហូបច្រើនណាស់ យើងមិនដឹងថាមួយណាអាចបង្កជំងឺខ្លះទេ ។ វាជារឿងសំខាន់ក្នុងការដឹងពីអាហារមិនគួរហូប ទើបយើងធ្វើការបង្ហាញអាហារ ៧ប្រភេទ ដែលមិនគួរបរិភោគនៅខាងក្រោមនេះ ៖

១. ត្រីចិញ្ចឹម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រីចិញ្ចឹមផ្ដល់ផលប៉ះពាល់ដល់សុខភាពមនុស្សតាមរយៈចំណីដែលអ្នកចិញ្ចឹមដាក់ឲ្យ ។ ចំណីត្រីទាំងនោះមានផ្ទុកសារធាតុគីមីជាច្រើនដើម្បីធ្វើឲ្យត្រីឆាប់ធំ ។

២. បន្លែ-ផ្លែឈើគីមី

បន្លែ-ផ្លែឈើជាអាហារផ្ដល់នូវសុខភាពល្អ ប៉ុន្តែចំណុចនេះអាស្រ័យទៅលើគុណភាពបន្លែ-ផ្លែឈើដែរ ។ បើគេដាំដុះវាដោយប្រើជីគីមី ឬបាញ់ថ្នាំខុសបច្ចេកទេស មិនយូរមិនឆាប់ប្រាកដជាប៉ះពាល់សុខភាពអ្នកបរិភោគមិនខាន ។

៣. អាហារកំប៉ុង

អាហារកំប៉ុងមានផ្ទុកសារជាតិ BPA ដែលជា សមាសធាតុគីមីប្រើក្នុងការផលិតប្លាស្ទិកផ្សេងៗ ។ វាគឺជាសារធាតុរឹងគ្មានពណ៌រលាយក្នុងសារធាតុរំលាយសរីរាង្គធម្មតា ប៉ុន្តែមានភាពរលាយក្នុងទឹកតិចតួចបំផុត ។ 

៤. សូដាគ្មានជាតិស្ករ

អ្នកប្រាកដជាគិតថា វាល្អសម្រាប់សុខភាពដោយសារគេផលិតវាចេញមកផ្ដោតសំខាន់លើសុខភាព។ ប៉ុន្តែវាមានសារធាតុគីមីគ្រោះថ្នាក់មួយចំនួនធំដែលអាចរួមចំណែកដល់បញ្ហាសុខភាពធ្ងន់ធ្ងរក្នុងរយៈពេលវែង ដូចជាមហារីកជាដើម ។

៥. ពោតលីង

សារធាតុដែលបង្កមហារីកមិនមែនមកពីពោតផ្ទាល់ទេ គឺមកពីកញ្ចប់ពោត។ សារធាតុគីមី perfluorinated compounds (PFCs) មាននៅក្នុងថង់ពោតប្រើដើម្បីទប់ជាតិខ្លាញ់អាចបង្កមហារីកដល់មនុស្ស ។ 

៦. ហតដក

អាហារកែច្នៃនេះត្រូវបង្កើតឡើងដោយប្រើប្រាស់បរិមាណផូស្វ័រសូដ្យូមដ៏ច្រើន ហើយមានឥទ្ធិពលបំផ្លាញកោសិកានៅក្នុងរាងកាយមនុស្ស ។ ជាក់ស្ដែង ហតដកបានសម្លាប់មនុស្ស ៣៥,០០០នាក់ជារៀងរាល់ឆ្នាំ ។ 

៧. ម្សៅស

កាបូអ៊ីដ្រាត និងម្សៅស ជួយបង្កើនការលូតលាស់របស់ដុំសាច់ឲ្យក្លាយទៅជាដុំមហារីកក្នុងកម្រិតខ្ពស់ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ វីតាមីន ៨ ប្រភេទ ល្អសម្រាប់សុខភាពក្រចក

ចុចអាន ៖ ទម្លាប់ញ៉ាំអាហារ ៣ ប្រភេទ អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ៖ ទោះយោធិនចូលនិវត្តន៍ ក៏នៅតែមានភាពអង់អាច និងគំរូវីរភាព

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

​ប៉ាឡេស្ទីន​បដិសេធ​ទទួល​យក​កុងតឺន័រដឹកសាក​សព​៨៨​នាក់ពីអ៊ីស្រាអែល​​​ទៅហ្គាហ្សា

ព័ត៌មានជាតិ៤២ នាទី មុន

កម្ពុជា ADB និង CDRI​ ចាប់ផ្តើមបើកកិច្ចពិភ្សា​ក្នុងការសិក្សាស្រាវជ្រាវលើគម្រោង​អភិវឌ្ឍន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ទិសដៅនាពេលអនាគត ១១ ចំណុច ក្រសួងត្រៀមធ្វើកំណែទម្រង់វិស័យអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ បញ្ចប់គម្រោង CLV មិនតម្រូវឱ្យកម្ពុជាបង់ថវិកាទៅភាគីឡាវ និងវៀតណាមទេ

Sokha Hotels

ព័ត៌មានពេញនិយម