ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ការផ្ដល់អាវុធឲ្យ អ៊ុយក្រែន មិនអាចបង្អាក់គោលដៅប្រតិបត្តិការយោធាពិសេសនោះទេ
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីជាលោកខាងលិចផ្ដល់អាវុធវាយប្រហារឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំណាក៏ដោយ ក៏មិនអាចបង្អាក់រុស្ស៊ីពីការសម្រេចបាននូវគោលដៅប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនបានដែរ ។

ទីក្រុងមូស្គូបានចាត់ទុកផែនការបែបនេះ គឺជាការបន្តគោលនយោបាយរបស់លោកខាងលិច ហើយវាក៏ជាចេតនាធ្វើឲ្យជម្លោះកាន់តែកើនឡើង ជាពិសេសការអូសបន្លាយពេលនេះ គឺរឹតតែធ្វើឲ្យប្រជាជនអ៊ុយក្រែនឈឺចាប់” ។
ទន្ទឹមនោះ ការលើកឡើងរបស់លោកស្រី Zakharova ក៏បានកើតឡើង ស្របពេលដែលទីក្រុងមូស្គូព្រមានដល់ប្រទេសបារាំង ពាក់ព័ន្ធនឹងការផ្គត់ផ្គង់រថក្រោះឲ្យទីក្រុងកៀវតាមការសន្យារបស់លោកប្រធានាធិបតី Emmanuel Macron ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាមានរយៈពេលជាង ១០ ខែមកហើយ ។
បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ មកដឹងប្រាក់ចំណូលដែល រុស្ស៊ី កើបបាន ក្រៅពីប្រេង និងឧស្ម័ន

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច