Connect with us

កីឡា

ហ្វឹកហាត់នៅចិន អាចជាហេតុផលមួយធ្វើឲ្យក្រុមជម្រើសជាតិនារីកម្ពុជា មិនចូលរួមជម្រុះអូឡាំពិក ឆ្នាំ ២០២៤

បានផុស

នៅ

ការ​ប្រកួត​ជម្រុះ​ជុំ​ទី ១ បាល់ទាត់​នារី ដើម្បី​ដណ្ដើម​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ ២០២៤ (AFC Women’s Olympic Qualifying Tournament) នៅ​ប្រទេស​បារាំង បាន​សម្រេច​ការ​ចាប់​ពូល​ប្រចាំ​ទ្វីប​អាស៊ី​រួចរាល់​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់​ឆ្នោត​បែងចែក​ពូល ត្រូវ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ២០២៣ ម្សិលមិញ ដោយ​មាន​ទាំងអស់ ៧ ពូល ស្មើនឹង ៣១ ក្រុម ចូលរួម​ប្រកួត ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា មិន​មាន​ឈ្មោះ​ចូលរួម​ប្រកួត​ជម្រុះ​ឡើយ ខណៈ​ការ​ប្រកួត​គ្រោង​ជម្រុះ​នៅ​អំឡុង​ខែ​មេសា ពោល​គឺ​មុន​ស៊ីហ្គេម​នៅ​កម្ពុជា​ប្រហែល ១ ខែ។

អ្វី​ដែល​គេ​ឃើញ​មាន គឺ​ក្រុម​នៅ​អាស៊ាន​មួយ​ចំនួន​ដូចជា វៀតណាម​, ថៃ មី​យ៉ាន់​ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី និង​សូម្បីតែ ទីម័រខាងកើត មាន​ឈ្មោះ​ចូលរួម ខណៈ កម្ពុជា ឡាវ ម៉ាឡេស៊ី និង ព្រុយ​ណេ មិន​មាន​ឈ្មោះ​ឡើយ ខណៈ​សមាសភាព​ក្រុម​មាន​ដូច​ខាង​ក្រោម ៖

ចំពោះ​ការ​ដែល​ក្រុម​នារី​កម្ពុជា មិន​ចូលរួម​ប្រកួត​ផង​ដែរ​នោះ អាច​ត្រូវ​បាន​ដឹង​ថា ដោយសារ​មាន​ហេតុផល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដើម្បី​ត្រៀម​ស៊ីហ្គេម ឆ្នាំ ២០២៣។ បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា កំពុង​ស្ថិតនៅ​ប្រទេស​ចិន ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់ តាំងពី​ខែ​កញ្ញា​មក​ម្ល៉េះ ហើយ​គម្រោង នៃ​ការ​ហ្វឹកហាត់​គឺ​គ្រោង​នឹង​ធ្វើ​ដល់​រហូត​ស៊ីហ្គេម​មកដល់​តែម្ដង ពោល​គឺ​អាច​នៅ​អំឡុង​ខែ​មិនា ឬ​ដើមខែ​មេសា ទើប​បញ្ចប់​ការ​បោះ​ជំរំ​ហ្វឹកហាត់ ដែល​នេះ​គឺជា​ហេតុផល​មួយ​នាំ​ឲ្យ​ការ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ខាងលើ​ស្ថិត​ក្នុង​ភាព​ប្រកៀកប្រកិត នៃ​ពេលវេលា។

ចំពោះ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា ប្រភេទ​កីឡាបាល់ទាត់​នារី អាច​នឹង​ចាប់ផ្ដើម​នៅ​ចុង​ខែ​មេសា ពោល​គឺ​ត្រូវ​ធ្វើ​នៅមុន​ពិធី​បើក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ០៥ ខែ​ឧសភា ឆ្នាំ ២០២៣។

គួរ​បញ្ជាក់​ថា ក្រោយ​មាន​ការ​កែទម្រង់ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ទើបតែ​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ឡើង​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៨ ប៉ុណ្ណោះ ហើយ​ក៏បាន​បង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ការ​ប្រកួត​ដែល​ទទួលស្គាល់​ដោយ FIFA ក្នុង​ឆ្នាំ​ជាមួយគ្នា​នោះ កម្ពុជា បាន​ប្រកួត​យក​ឈ្នះ ទី​ម័​រ​ខាងកើត ១២-០ ក្នុង​ពានរង្វាន់​ជើងឯក​នារី​អាស៊ាន ឆ្នាំ ២០១៨ (AFF Women’s Championship) កត្តា​នេះ​ផង​ដែរ ក៏​អាច​ជា​មូលហេតុ ដោយសារ​ក្រុម​នារី​កម្ពុជា ទើបតែ​កសាង​ក្រុម​បាន​ល្អ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ផង​ដែរ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម