Connect with us

ព័ត៌មានជាតិ

លោក ស៊ីន ចាន់សេរីវុត្ថា៖ មានក្រុមហ៊ុនអាកាសចរណ៍ចិន​​ចំនួន​៦​ កំពុងហោះហើរ​ចេញ-ចូលកម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចិន​ចំនួន​៦​ក្រុមហ៊ុន ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា​ មកពី៧គោលដៅ​ (destinations)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា បន្ទាប់ពីចិនបានប្រកាសបើកប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទេសចរណ៍ចិន​មួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ តែយ៉ាងណាមិញមិនទាន់ប្រាកដប្រជានោះទេ ដោយ​សារ​ពួកគេ​មិនទាន់​ស្នើសុំការអនុញ្ញាតិចុះចតជាក់លាក់នៅឡើយ។ កម្ពុជាស្វាគមន៍នូវការហោះហើររបស់ចិនមកកម្ពុជា ហើយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងសម្រួលនូវវិធានការផ្សេងៗ​ ដើម្បីបើកទូលាយ​ទទួលធុរជន និងភ្ញៀវទេសចរចិន​ពេលមកដល់កម្ពុជា។ នេះជាការបន្ថែមរបស់លោក ស៊ីន ចាន់សេរីវុត្ថា។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ជាមួយនឹងការលប់ចោលនូវគោលនយោបាយសូន្យកូវីដ (គ្មានការកំណត់​កូតាទៀតឡើយ)  អាកាសចរស៊ីវិល រំពឹងទុកថា ជើងហោះហើររវាងចិន និងកម្ពុជា នឹងមានការកើនឡើងជាលំដាប់ បន្ទាប់ពីចូលឆ្នាំចិនរួចហើយ។

គិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២២ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ ក្រុមហ៊ុន បានតភ្ជាប់ជើង​ហោះហើរឡើងវិញ គឺស្មើនឹងជិត៦០% នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា ដោយនៅឆ្នាំ២០១៩ មានមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៤ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ (មិនរាប់បញ្ចូលនូវ​ក្រុមហ៊ុន​អាកាសចរណ៍ដែលហោះហើរជាលក្ខណៈ Charter)។

 ដោយឡែកគិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២២​ សម្រាប់រយៈ១២ខែ​ (មករា-ធ្នូ) កម្ពុជា ទទួលបានអ្នកដំណើរ ចំនួនជាង ២ លាននាក់ (២,៣៨២,០០០), មានការកើនឡើងជិត ៩០០ % បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នា(មករា-ធ្នូ) នៅឆ្នាំ២០២១, បើធៀបទៅនឹង រយៈពេល១២ខែដូចគ្នាទៅនឹងឆ្នាំ២០១៩ គឺ អ្នកដំណើរ មានចំនួន​ប្រមាណតែ២៥% ប៉ុណ្ណោះ នៃឆ្នាំ២០១៩

ចំនួនជើងហោះហើរមានចំនួនជិត ៣ សែនជើង (២៨,៩០០) មានការកើនឡើងជាង​២៦០% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា(មករា-ធ្នូ) នៅឆ្នាំ២០២១, បើធៀបទៅនឹង រយៈពេល១២ខែដូចគ្នានៅ ឆ្នាំ២០១៩ គឺ ចំនួនជើង​ហោះហើរ មានចំនួនប្រមាណតែ២៨% ប៉ុណ្ណោះនៃឆ្នាំ២០១៩។

លោក ស៊ីន ចាន់សេរីវុត្ថា បានលើកឡើងថា ផ្លូវហោះហើរ​ដែលនាំមុខគេ គឺផ្លូវហោះហើរ រវាង ភ្នំពេញ-បាងកក-ភ្នំពេញ ភ្នំពេញ-សឹង្ហបុរី-ភ្នំពេញ ភ្នំពេញ-កូឡាឡាំពួរ-ភ្នំពេញ និងភ្នំពេញ-សៃហ្គន-ហានណូយ -ភ្នំពេញ បើធៀប​ទៅនឹងឆ្នាំ២០១៩។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ នេះ អាកាសចរស៊ីវិល រំពឹងថា ចំនួនអ្នកដំណើរ នឹងមានកើនឡើងរហូតជាង ៤ លាននាក់ (៤,៦០០,០០០) និងចំនួនជើងហោះហើរ នឹងមានកើនឡើងរហូតដល់ជិត ៣ សែនជើង (២៨,៩០០)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម