Connect with us

ជីវិតកម្សាន្ដ

ច្បាស់ការ! ឧកញ៉ា ខេមរៈ សេរីមន្ត ប្រកាសចូលផលិតកម្ម Galaxy Navatra

បានផុស

នៅ

បន្ទាប់ពីមានប្រភព​ព័ត៌មានមួយថា កំពូលតារាចម្រៀងឧកញ៉ា​ ខេមរៈ សិរីមន្ត​​ នឹង​ចុះ​​កិច្ច​សន្យាជាមួយផលិត​កម្ម​​ Galaxy Navatra រួចមក នៅមុននេះបន្តិចកំពូលតារាចម្រៀងឧកញ៉ា​ ខេមរៈ សិរីមន្ត បានប្រកាសជាផ្លូវការថា លោកនឹងក្លាយជាសមាជិកគ្រួសារ GALAXY NAVATRA នៅពេលបន្តិចទៀតនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា​ ខេមរៈ សិរីមន្ត​​ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុកផ្លូវការថា «បងប្អូនដែលគាំទ្រខ្ញុំបាទទាំងអស់គ្នា បន្តិចទៀតនេះខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ GALAXY NAVATRA ហើយបទចម្រៀងថ្មីរបស់ខ្ញុំក៏នឹងចេញនៅពេលបន្តិចនេះដែរ ក្នុង Chanel galaxy សូមបងប្អូនរងចាំតាមដានទាំងអស់គ្នាណាបាទ»

តារាចម្រៀង ខេមរៈ សិរីមន្ត ​មានឈ្មោះដើមថា ខែម ប៊ុនថៃ ត្រូវ​បានព្រះករុណា ​ព្រះមហាក្សត្រ ព្រះ​បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា កាល​​ថ្ងៃ​ទី​​ទី១១ ខែកុម្ភៈ ឆ្នាំ ២០២២​​កន្លង​មក​។ ​

ជា​​តារា​ចម្រៀង​ជើង​ចាស់ និង​​អ្នក​ជំនួញ​​ផ្នែក​​អចលនទ្រព្យ​ផង​នោះ​​ កាល​​ពី​ចុង​ឆ្នាំ​២០២២​ ឧកញ៉ា​ ខេមរ សិរីមន្ត​ ក៏​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា លោក​នឹង​ត្រឡប់​មក​ចូលរួម​ការ​ប្រគំ​តន្ត្រី​​ឱ្យ​សកម្ម​ដូច​មុន​វិញ​ហើយ​។​ ឧកញ៉ា​បាន​​បាត់​​​មុខ​ពី​ឆាក​ប្រគំ​ដន្ត្រី​​ប៉ុន្មាន​​ខែ ក្រោយ​ពេល​​លោក​ទទួល​​បាន​គោរមងារ​ជា​ឧកញ៉ា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

ភ្លៀង
ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ដល់ថ្ងៃទី១៩ មីនា

សន្តិសុខសង្គម១១ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

Sokha Hotels

ព័ត៌មានពេញនិយម