Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឱ្យ​ព​ន្លឿ​ន​សិក្សា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ និង​ភ្នំពេញ​-​ប៉ោយប៉ែត

បានផុស

នៅ

សម្តេចតេជោ​​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​​​​​នា​ថ្ងៃ​ទី​១៣​ ខែ​​មករា ឆ្នាំ​២០២៣​នេះ​ បាន​ជំរុញ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ឱ្យ​ពន្លឿន​ការ​សិក្សា​គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ និង​ផ្លូវរថភ្លើង​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ​ដោយ​អភិវឌ្ឍ​លើ​ផ្លូវ​រថភ្លើង​ ដែល​មានស្រាប់ ដើម្បី​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​កាន់​តែ​សម្បូរ​បែប ​ជំរុញ​កំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និង​លើក​កម្ពស់​ជីវភាព​ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​នៅ​ក្នង​ពិធី​សម្ភោធ​ផ្លូវ​លេខ​១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ នៅ​ក្នុង​ខេត្ដ​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើង​បាន​កំពុង​សិក្សា​ធ្វើ​ផ្លូវ​ដែក​ល្បឿន​លឿន ភ្ជាប់​ពី​ទីក្រុងភ្នំពេញ​មក​ខេត្ដ​ព្រះសីហនុ និង​ពី​ខេត្ដព្រះសីហនុទៅព្រំដែនថៃ។ ដោយ​គម្រោង​នេះ​នឹង​ត្រូវសាងសង់លើផ្លូវដែកដែលមានស្រាប់​។ ដូច្នេះ​ការសាងសង់​នឹង​ចំណាយ​ពេល​មិន​ច្រើន​នោះឡើយ ​ព្រោះ​បច្ចុប្បន្ន​យើង​មាន​ផ្លូវ​ហើយ​ស្រេច ​គឺ​ផ្លូវ​ដែក​ចាស់​ តែ​យ៉ាង​ណាផ្លូវ​ដែក​ចាស់​នេះ​មិន​អាច​បម្រើឱ្យការអភិវឌ្ឍវិស័យសេដ្ឋកិច្ចបានទេ។

ក្រៅ​ពី​ផ្លូវ​ដែក​ល្បឿន​លឿន ​មួយ​ខ្សែ​នេះ ​កម្ពុជា​ក៏​នឹង​មាន​ផ្លូវដែកល្បឿន​លឿន​នៅ​កន្លែង​ដទៃ​ទៀត​ផង​ដែរ​ដើម្បី​បំពេញ​តម្រូវ​ការ​ និង​សម្រួល​ដល់​ការងារ​ដឹក​ជញ្ជូនទំនិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរសង្កាត់ចោមចៅទី៣ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់មហាវិថីសហព័ន្ធរុស្ស៊ី​ជាប់​របង​ព្រលានពោធិ៍ចិនតុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សាយ​ សំអាល់ ចែករំលែកបទពិសោធន៍ស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ដល់​ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានជាតិ៧ ម៉ោង មុន

អង្គរសង្ក្រាន្តនឹងរៀបចំឡើងពីថ្ងៃទី១៤-១៦​​ ខែមេសា នៅបរិវេណអង្គរវត្ត និងសួនព្រះរាជដំណាក់, ក្រុមការងារផ្ដើមបែងចែកតួនាទី វិន័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ម្ដាយបង្កើត កាប់កូនស្រីបង្កើតអាយុ ២ ឆ្នាំ ញាត់ចូលក្នុងធុងទឹកកក

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន

Sokha Hotels

ព័ត៌មានពេញនិយម