Connect with us

ព័ត៌មានជាតិ

កម្មសិក្សាការី​វគ្គ​វិក្រឹត្យ​ការ​​​មន្ត្រី​ជាន់ខ្ពស់ ថ្នាក់​ចេនឡា​ប្តេជ្ញា​យក​ចំណេះ​ដឹង​ទៅ​បម្រើ​ជាតិ​ ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​ជាតិ​បន្ថែម​ទៀត

បានផុស

នៅ


​កម្មសិក្សា​ការី​វគ្គវិក្រឹត​ការ​មន្ត្រីជាន់ខ្ពស់ ថ្នាក់​ចេនឡា​នួន​៨០​អង្គ​/រូប​ មាន​សមាស​ភាពជា​ព្រះ​មន្ត្រីសង្ឃ និង​ជា​មន្ត្រីរាជការចម្រុះក្រសួងស្ថាប័ន និងខេត្ត បានប្តេជ្ញាចិត្ត យក​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន ​ទៅ​បម្រើ​ជាតិ​មាតុភូមិ ​ដើម្បី​រួម​ចំណែកអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការប្តេជ្ញានេះ ​ធ្វើ​ឡើង​តាម​រយៈ​លោក ​ស្រី សុភ័ក្ត្រ តំណាង​កម្មសិក្សា​ការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់​ចេនឡា ក្នុងកម្មវិធីទទួលទានអាហារសាមគ្គីរបស់កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល នៅ​ថ្ងៃ​ទី​១៣ ​ខែ​មករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



លោក ស្រី សុភ័ក្ត្រ បានបញ្ជាក់ថា «ក្នុងនាមកម្មសិក្សាការីទាំងអស់ សូមសម្ដែងនូវការដឹងគុណ​ដ៏ជ្រាល​ជ្រៅ ជូន​ចំពោះ​រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ដែលបានផ្ដល់ឲ្យយើងខ្ញុំនូវរបស់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននោះគឺសន្តិភាព និងការ​អភិវឌ្ឍ។ ​របស់ទាំងពីរនេះហើយ ដែលបានបង្កឱកាសឲ្យយើងខ្ញុំអាចអភិវឌ្ឍខ្លួន​ប្រកប​ដោយស្នាម​ញញឹម ​និង​ក្ដីសង្ឃឹម»។

តំណាងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ក៏បានសម្ដែងនូវការដឹងគុណ ជូន​ចំពោះ​សាលាភូមិន្ទរដ្ឋបាល ពិសេសលោក យក់ ប៊ុនណា នាយកសាលា នាយករងសាលា ថ្នាក់​ដឹក​នាំ​សាលាគ្រប់លំដាប់ថ្នាក់ សម្រាប់ការសម្របសម្រួលឲ្យគាត់ទាំងឡាយ ទទួលបាននូវការបណ្ដុះ​បណ្ដាល​វគ្គដ៏មានសារៈសំខាន់មួយនេះ ថែមទាំងអរគុណលោកគ្រូ អ្នកគ្រូ ដែលបាន​ចែក​រំលែក​ទ្រឹស្ដី បទពិសោធន៍ តាមរយៈការបង្រៀន ក៏ដូចជាអរគុណចំពោះអ្នកគ្រូសម្របសម្រួល និងលោក​គ្រូជំនួយ ដែលជានិច្ចកាលតែងនៅសម្របសម្រួលគ្រប់កិច្ចការជាមួយនឹងកម្មសិក្សាការី ដោយ​មិន​ប្រកាន់​ពេលវេលា ​និង​ទីកន្លែង​។​


ក្នុងឱកាសនោះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និង​ជា​នាយកសាលាភូមិន្ទរដ្ឋបាល បានកោតសរសើរកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ទាំង៨០អង្គ/រូប ដែលបានប្រឹងប្រែងសិក្សាវគ្គនេះរហូតបានជោគជ័យ។

លោកលើកឡើងថា ការបណ្តុះបណ្តាលមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅសាលា​ភូមិន្ទរដ្ឋ​បាលនៃក្រសួងមុខងារសាធារណៈ គឺឈរលើគោលដៅជាសារវន្តនៃ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកដ៏សំខាន់​​អភិបាល​កិច្ចល្អ ដែលជាឆ្អឹងខ្នងនៃកំណែទម្រង់រដ្ឋស៉ីជម្រៅ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃកម្ពុជា។

ក្នុងឱកាសនោះ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ថ្នាក់ចេនឡា ក៏បានឧបត្ថម្ភកុំព្យូទ័រ​យួរ​ដៃ​ចំនួន ៥គ្រឿងជូនសាលាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម