Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តមាតាបិតាបង្រៀនកូន​ឱ្យចេះអាន សរសេរនិងចេះគិតលេខ​លើកកម្ពស់​​គុណភាពអប់រំនៅកម្ពុជា

បានផុស

នៅ

លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកទឹកចិត្តដល់មាតាបិតា​លោកគ្រូអ្នកគ្រូ​ខិតខំជួយបង្រៀនកូន និងកុមារ​ឱ្យចេះអាន​ចេះសរសេរ និងចេះគិតលេខ ដើម្បីចូលរួម​ចំណែកក្នុងការលើកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីប្រកួតប្រជែងThink Think World cup ថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា និងJICA នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) នៅព្រឹកថ្ងៃទី១៤មករា លោករដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា« ខ្ញុំសូមលើកទឹកចិត្តឱ្យមាតាបិតាលោកគ្រូអ្នគ្រូជួយគាំទ្រដល់កូន និងកុមារកម្ពុជាក្នុងការរៀន​អានរៀនសរសេរដើម្បីឱ្យមានមូលដ្ឋានគ្រឹះរឹងមាំពេលឡើងទៅកម្រិតមធ្យមសិក្សាក៏ដូចជាឧត្តមសិក្សាអាចចាប់យកចំណេះដឹងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបាន»។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីបានបន្តថា ការបញ្ជួនកូនមកចូលរួមក្នុងការមើលសៀវភៅនិងចំណាយពេលវេលា​ជួយ​បង្រៀន​កូនឱ្យចេះអានឱ្យចេះសរសេរ ចេះគិតលេខនឹងចូលរួមចំណែកក្នុងការលើកម្ពស់គុណភាព​អប់រំហើយការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្នមានសារសំខាន់សម្រាប់ការលើកកម្ពស់ការអប់រំផងដែរ ព្រោះ​ដើម្បីឱ្យវិស័យ​អប់រំនៅកម្ពុជាមានគុណភាពយើងត្រូវលើកកម្ពស់អំណាន​ក៏ដូចជាការលើកកម្ពស់​ការរៀនគណិតវិទ្យា​និងការរៀនវិទ្យាសាស្ត្រ។

«ជាការពិតណាស់ដើម្បីលើកកម្ពស់គុណភាពអប់រំគឺយើងត្រូវតែធ្វើការពង្រឹងពីថ្នាក់ក្រោមទៅពីកុមារតូចក៏ដូចជាថ្នាក់បឋមសិក្សាឱ្យពួកគេចេះការអានការរៀនគណិតវិទ្យា។អរគុណដល់មាតាបិតាទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយគាំទ្រ​ដើម្បីឱ្យកូនៗរបស់អស់លោកលោកស្រីអាចរៀនពិសេសក្នុងការអានសរសេរនិងការរៀនគណិតវិទ្យាដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀនផ្នែកវិទ្យាសាស្ត្រ»។ នេះជាការបន្ថែមរបស់លោក ហង់ ជួនណារ៉ុន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា«យើងដឹងហើយថា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចមរើនរុងរឿង​ទៅបានការពង្រឹង​គុណភាព​វិស័យអប់រំគឺពិជាមានសារសំខាន់បំផុត»។

ពាក់ព័ន្ធនឹងកម្មវិធីការប្រកួតប្រជែងThink Think World cup ថ្នាក់ជាតិវិញ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា«វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀនSTEMតាំងពីកុមារភាពនិងអភិវឌ្ឍបំណិន​សតវត្សទី២១នៅក្នុងសង្គមដែលផ្លាស់ប្ដូរយ៉ាងឆាប់រហ័សហើយកម្មវិធីThink Think World cupគឺជាឱកាសដ៏ល្អដែលអាចទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចាប់អារម្មណ៍លើជំនាញSTEM»។

លោក តានីណៃ អ៊ីជឺតូមុភារៈធារី ស្តីទីស្ថានទួតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងThink Think World cup ថ្នាក់ជាតិនេះ ជាផ្នែកមួយនៃខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន​ដើម្បីលើក​ទឹកចិត្តដល់សិស្សានុសិស្សកាន់តែច្រើនក្នុងប្រទេសកម្ពុជាឱ្យរៀនជំនាញ STEMរួមមានមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ត្រវិស្វរកម្មនិងបច្ចេកវិទ្យា តាំងពីវ័យកុមារជាមួយនឹងបច្ចេកវិទ្យាអប់រំពីប្រទេសជប៉ុន។

លោកបានបន្តថា ការប្រកួតនេះមានចូលរួមសិស្សប្រមាណ៤០០០នាក់ ហើយពួកគេបានប្រកួតប្រជែងជំនាញSTEMរបស់ពួកគេជាមួយគ្នានៅលើកម្មវិធី Think Think ដែលJICAនាំយកមកកម្ពុជា។

លោកស្រី ហារ៊ុកុកាមិអិ ប្រធានតំណាងJICAប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា Think Think គឺជាសេវា​កម្មអប់រំ​របស់ប្រទេសជប៉ុនដ៏លេចធ្លោមួយដែលត្រូវបានទទួលស្គាល់ច្បាស់​លាស់សម្រាប់កម្មវិធីបច្ចេកវិទ្យាអប់រំ​ដ៏ល្អឥតខ្ចោះសម្រាប់កុមារនៅប្រទេសជប៉ុននិងនៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា Think Think ជាកម្មវិធីមកពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍជំនាញ STEM និងជំនាញ​សតវត្សរ៍ទី២១​របស់សិស្ស។ វាមានភាពល្បីល្បាញដោយសារការទទួលបានពានរង្វាន់កម្មវិធីអប់រំលេខមួយរបស់ប្រទេសជប៉ុន និងកម្មវិធី​ល្អបំផុតរបស់ google សម្រាប់កុមារ។ កម្មវិធីនេះ មានអ្នកប្រើប្រាស់ជាង២សែននាក់នៅទូទាំងពិភពលោក៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍២១ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម