Connect with us

សុខភាព

រឿងសំខាន់៤យ៉ាងត្រូវដឹង អំពីអូមីក្រុងក្លាយពូជថ្មី ដែលកំពុងជំរុញការឆ្លងកូវីដជាសកល ឲ្យរើបឡើងវិញ (មានវីដេអូ)

បានផុស

នៅ

វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ពូជថ្មី XBB.1.5 កំពុងបង្កឲ្យមានក្តីព្រួយបារម្ភក្នុងចំណោមអ្នកវិទ្យាសាស្ត្រ ខណៈវាកំពុងឆ្លងរាលដាលលឿនដូចជាភ្លើងឆេះព្រៃនៅទូទាំងប្រទេសជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសហរដ្ឋអាមេរិក XBB.1.5 ឥឡូវនេះ រួមចំណែកជាង ៤០ភាគរយនៃករណីកូវីដ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ករណីឆ្លង XBB.1.5 ដែលស្ថិតក្នុងគ្រួសារ XBB បានចាប់ផ្តើមកើនឡើងខ្លាំងនៅក្នុងផ្នែកខ្លះនៃទ្វីបអឺរ៉ុប។

ខាងក្រោមនេះ គឺជារឿងសំខាន់៤យ៉ាង ដែលយើងគួរដឹងអំពី XBB.1.5៖

XBB.1.5 ជាអ្វី?

ដោយមានឈ្មោះក្រៅផ្លូវការថា Kraken, XBB.1.5 គឺជាពូជក្លាយពីកូវីដ១៩បំប្លែងខ្លួនអូមីក្រុង XBB។ វាត្រូវបានគេរកឃើញដំបូងក្នុងខែតុលាឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។

XBB.1.5 បាននិងកំពុងចរាចរនៅក្នុងប្រទេសយ៉ាងតិច ៣៨រួមទាំងកាណាដា អូស្ត្រាលី គុយវ៉ែត អាល្លឺម៉ង់ និងបារាំង ផងដែរ។

តើ XBB.1.5 ឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗទេ?

នៅថ្ងៃទី៤ខែមករា លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់ WHO ផ្នែកជំងឺកូវីដ១៩ និយាយថា XBB.1.5 គឺជាពូជក្លាយដែលឆ្លងខ្លាំងជាងគេបំផុត។

លោកស្រីបន្ថែមថា “ហេតុផលសម្រាប់ការឆ្លងដ៏សាហាវនេះ គឺធាតុបំប្លែងស្ថិតក្នុងពូជអូមីក្រុង ដែលអនុញ្ញាតឲ្យមេរោគនេះ ចាប់ជាប់ទៅនឹងកោសិកា ហើយចម្លងបានយ៉ាងងាយស្រួល”។

រោគសញ្ញារបស់ XBB.1.5 គឺស្រដៀងទៅនឹងប្រភេទអូមីក្រុងមុនៗដែរ ដូចជាតឹងច្រមុះ ហៀរសំបោរ និងគ្រុនក្តៅជាដើម។

តើ XBB.1.5 អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនមុនៗទេ?

បច្ចុប្បន្ននេះ WHO និយាយថា មិនមានព័ស្តុតាងច្បាស់លាស់ណាមួយដែលថា Kraken នឹងនាំឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនមុនៗនោះទេ។

ការវាយតម្លៃហានិភ័យផ្ទៃក្នុង ដែលត្រូវបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃទី១១ខែមករា​ បានបង្ហាញថា XBB.1.5 មិនមានផ្ទុកកំឡាយណាមួយដែលគេដឹងថា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសក្តានុពលនៅក្នុងភាពធ្ងន់ធ្ងរនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ WHO អះអាងថា ការវាយតម្លៃអំពីភាពធ្ងន់ធ្ងរកំពុងបន្ត។

តើវ៉ាក់សាំងមានប្រសិទ្ធភាពការពារវាទេ?

ដូច XBB ដែរ, Kraken មានសមត្ថភាពធន់នឹងភាពស៊ាំខ្លាំង បើធៀបនឹងពូជអូមីក្រុងពីមុន។

យ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វ៉ាក់សាំង នៅតែអាចការពារករណីឈឺធ្ងន់ និងការស្លាប់ដែលបណ្តាលមកពីវីរុសប្រភេទនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ស្ងាត់ៗ ប្រទេសអាស៊ីអាគ្នេយ៍ រកឃើញ អូមីក្រុង ពូជថ្មី ២ប្រភេទ ឆ្លងកាន់តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម