Connect with us

សន្តិសុខសង្គម

តុលាការ​សម្រេច ឃុំ​ខ្លួន​ស្ត្រី​​ម្នាក់ ដោយសារ​ចេញ​សែក​ស្អុយ ១៨​ម៉ឺន​​ដុល្លារ

បានផុស

នៅ

​លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនស្ត្រីឈ្មោះ ង៉ុយ រស់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។ ជន​ត្រូវចោទឈ្មោះ ង៉ុយ រស់ ភេទស្រី អាយុ ៣៦ ឆ្នាំ ទីលំនៅ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីជនរងគ្រោះបានបញ្ជាក់ថា ជនត្រូវចោទ ង៉ុយ រស់ និង នារីឈ្មោះ ង៉ុយ កុសល បានខ្ចីប្រាក់របស់​ខ្លួនជាង២០មុឺនដុល្លា សហរដ្ឋអាមេរិក ហើយជនត្រូវចោទ ង៉ុយ រស់ និង ង៉ុយ កុសល បានចេញ មូលប្បទានបត្រ ចំនួន៣សន្លឹង ដែលមានទឹកប្រាក់១៨មុឺនដុល្លា ជាការសងបំណុលទៅឲ្យជនរងគ្រោះដែលជាម្ចាស់បំណុល ខណៈម្ចាស់បំណុលបានយក មូលប្បទានបត្រ ទៅដកប្រាក់នៅធនាគារ ស្រាប់តែ មូលប្បទានបត្រទាំង៣សន្លឹកនេះ គ្មានសាច់ប្រាក់ឡើយ ។

បន្ទាប់មកជនរងគ្រោះ ដែលជាម្ចាស់បំណុលបានទៅដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការដើម្បីឃាត់ខ្លួនជនឆបោក ចេញសែកស្អុយ គ្មានសាច់ប្រាក់មកផ្ទទ្ទាទោសតាមផ្លូវច្បាប់ ។ លុះដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញបានចេញ ដីកាបញ្ជាឲ្យចូលខ្លួន (ស្ត្រីទាំង២) ទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដោយស្ត្រីឈ្មោះ ង៉ុយ រស់បានចូលខ្លួន ទៅកាន់នាយកដ្ឋាននៅនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ តាមដីកាបញ្ជាចូលខ្លួន ប៉ុន្តែ ស្ត្រីឈ្មោះ ង៉ុយ កុសល មិនបានចូលខ្លួន តាមដីការបញ្ជាឲ្យចូលខ្លួនឡើយ។

បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ង៉ុយ រស់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ រហូតចោទប្រកាន់ជាផ្លូវការពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន រួចបញ្ជូន ទៅកាន់ចៅក្រមស៊ើបសួរបន្តរហូតមានការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ។ បច្ចុប្បន្នជនត្រូវចោទ ង៉ុយ រស់ ត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារPJ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម