ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ រៀបចំសម្អាតច្រាំងស្ទឹងសែន ត្រៀមពិធីបុណ្យទន្លេលើកទី ៧
កាលពីចុងសប្ដាហ៍នេះ អាជ្ញាធរក្រុងស្ទឹងសែន ខេត្តកំពង់ធំ រៀបចំសម្អាតតាមដងស្ទឹងសែន ដើម្បីត្រៀមរៀបចំបុណ្យទន្លេ។

ក្នុងឱកាសនោះ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ប្រាប់ឲ្យដឹងថា ការរៀបចំសម្អាតនេះ គឺដើម្បីកាប់ឆ្ការព្រៃតូចៗ និងស្មៅដែលដុះនៅតាមមាត់ស្ទឹងសែន ចាប់ពីគល់ស្ពានក្នុងក្រុង រហូតដល់ទីតាំងត្រៀមរៀបចំវាលខ្សាច់ “វាយបាល់ទះលើឆ្នេរខ្សាច់” នៅថ្ងៃបុណ្យទន្លេ ដែលនឹងប្រារព្ធចាប់ផ្ដើមនាថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ ខាងមុខ ស្ថិតចំកណ្ដាល នៃប្រទេសកម្ពុជា ឬអាចនិយាយបានថា ជាផ្ចិតប្រទេស ឬខេត្តកណ្ដាលប្រទេស។

លោកបន្តថា ក្រោមការចង្អុលបង្ហាញរបស់ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បាន និងកំពុងរៀបចំសម្អាតច្រាំងស្ទឹងសែន នៅសងខាង រៀបចំកែលម្អសួនច្បារ ទីលានសម្រាប់លេងកម្សាន្ត ជាពិសេស អាជ្ញាធរខេត្ត ក៏កំពុងជំរុញឲ្យមានការសាងសង់វេរ៉ង់ដា ភ្ជាប់ពីវេរ៉ង់ដា ដែលបានសាងសង់រួចរាល់កាលពីឆ្នាំ ២០២២ បន្តទៅដល់សាលាសង្កាត់កំពង់ធំ ដែលជាទីតាំងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដើរលេងកម្សាន្ត ទស្សនាកីឡាបាល់ទះលើឆ្នេរខ្សាច់។

ទន្ទឹមជាមួយគ្នានេះ អាជ្ញាធរខេត្តកំពង់ធំ គ្រោងរៀបចំតុបតែងភ្លើងបំភ្លឺសាធារណៈច្រើនបន្ថែមទៀត ធ្វើឲ្យក្រុងស្ទឹងសែន លម្អដោយភ្លើងពណ៌នៅពេលរាត្រី និងមានពណ៌បៃតងស្រស់ពេលថ្ងៃ តាមបណ្ដោយសួនស្ទឹងសែន សួនវិមានឯករាជ្យ។

លោកបញ្ជាក់ថា កិច្ចការងារបន្ទាន់របស់អាជ្ញាធរខេត្ត និងក្រុង កំពុងជំរុញឲ្យក្រុមសាងសង់ប្រព័ន្ធលូ និងផ្លូវចំនួនជាង ១៤ គីឡូម៉ែត្រ ឲ្យបានរួចរាល់មុនពិធីបុណ្យទន្លេផងដែរ។

ទន្ទឹមជាមួយបុណ្យទន្លេនេះ នៅខែមេសា ខាងមុខ ខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីសង្ក្រាន្តស្ទឹងសែន ក្នុងអំឡុងពេល នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាពិសេស ខេត្តកំពង់ធំ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្ដល់នូវសេចក្ដីជឿទុកចិត្ត អនុញ្ញាតឲ្យរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ ផងដែរ។

លោកអភិបាលក្រុង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តកំពង់ធំ ជាពិសេសក្រុងស្ទឹងសែន តាមបណ្ដោយដងផ្លូវជាតិលេខ ៦ និងផ្លូវតូច-ធំទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការកែលម្អ ផ្ទះ ដើមឈើ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីទទួលបានភាពស្រស់ស្អាត និងសោភ័ណភាពស្រស់បំព្រង៕
អត្ថបទ ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ