Connect with us

សេដ្ឋកិច្ច

លោក ស៊ីន ចាន់សេរីវុត្ថា៖ អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី​សាងសង់សម្រេចបាន ​៤៣ភាគរយ

បានផុស

នៅ

អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងថា គម្រោងសាងសង់អាកាស​យានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី សម្រេចបាន ៤៣ភាគរយហើយ នៅដំណាក់កាលទី១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់។ ក្នុងដំណាក់កាលទី១នេះ ក្រុមហ៊ុនបាននិងកំពុង​សាងសង់ផ្លូវរត់ចំងាយ៤ គីឡូម៉ែត្រ សម្រាប់ចុះចតយន្តហោះខា្នតធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរ​បានជាង ១៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០។ ចំណែកដំណាក់កាលទី២ ក្រុមហ៊ុននឹងពង្រីកសាងសាងផ្លូវ​រត់ចំនួន២ស្របគ្នា ដែលអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០៥០តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី៣ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិឱ្យបាន ៤៥លាននាក់ក្នុង១ឆ្នាំ។

បើតាមលោក ស៊ីន ចាន់សេរីវុត្ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មីនេះ គ្រោងចំណាយថវិកា​ប្រមាណ ​៦១៧លានដុល្លារ។ គម្រោងនេះ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់​នៅពាក់កណ្តាលឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd )។

អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួម​គ្នា​រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់អភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្ត​កណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

តាមការសិក្សា និងស្រាវជ្រាវ ឯកសារអន្តរជាតិ បានបង្ហាញឱ្យឃើញថា ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវ​អាកាស​សម្រាប់ប្រទេសកម្ពុជា នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ នឹងអាចកើតឡើងស្មើនឹងឆ្នាំ២០១៩ ស្របទៅតាម​និន្នាការនៃការស្ទុះងើបឡើងវិញរបស់ពិភពលោក ប្រសិនបើគ្មានអ្វីប្រែប្រួល។

អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បានសង្កត់ធ្ងន់ថា ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាព ការវិនិយោគមួយចំនួនធំក្នុងការធ្វើទំនើបកម្ម និងការពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ប្រកបដោយគុណភាព ត្រូវទាមទារក្នុងរយៈពេលវែង និង ប្រកបដោយគុណភាព ដោយគិតឱ្យបានស៊ីជម្រៅដល់បញ្ហាសុវត្ថិភាព សន្តិសុខ និងភាពធន់ នៅពេលដែលមានការកើនឡើងនៃតម្រូវការចរាចរណ៍ផ្លូវអាកាស និងឆ្លើយតបទៅនឹងតម្រូវការ​ចម្រុះ​របស់អ្នក​ផ្តល់សេវា អ្នកប្រើប្រាស់ និងអតិថិជន, ការព្រួយបារម្ភអំពីបញ្ហាបរិស្ថានជាសកល និងបញ្ហាផ្សេងៗទៀត ដែលមានសារៈសំខាន់នៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសបច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានជាតិ៥ នាទីutes មុន

លោក ម៉ៅ សុផាន់ ប្រាប់អាជ្ញាធរខេត្តព្រះវិហារឱ្យបម្រើប្រជាជន បើមានបញ្ហាត្រូវដោះស្រាយភ្លាម

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រី​សំខាន់ៗរបស់​​រដ្ឋបាល​​លោក ដូណាល់ ត្រាំ នៅ​ក្នុង​អាណត្តិ​ទី​២

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម