KPT+
តើប្រធានាធិបតី ម៉ាល់ឌីវ ដែលសម្ដេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សា មានសាវតារយ៉ាងណា?
ប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) កើតនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ១៩៦៤ លោកគឺជាអ្នកនយោបាយ និងជាប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសម៉ាល់ឌីវ ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពីបានផ្តួលអ្នកកាន់អំណាច Abdulla Yameen ក្នុងការបោះឆ្នោតប្រធានាធិបតីកន្លងទៅ។
លោកបានជាប់ឆ្នោតជាលើកដំបូងនៅក្នុងសភានាឆ្នាំ ១៩៩៤ នៅពេលមានអាយុ ៣០ ឆ្នាំក្នុងនាមជាសមាជិកសភាមកពី Faadhihpolhu។ ប្រធានាធិបតីសូលី បានដើរតួនាំមុខគេក្នុងការបង្កើតគណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ (MDP) និងចលនាកំណែទម្រង់នយោបាយម៉ាល់ឌីវពីឆ្នាំ ២០០៣ដល់ឆ្នាំ ២០០៨ ដែលនាំឲ្យប្រទេសនេះអនុម័តរដ្ឋធម្មនុញ្ញទំនើបថ្មី និងលទ្ធិប្រជាធិបតេយ្យពហុបក្សជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកក៏ជាសមាជិកជាន់ខ្ពស់នៃសភា និងពិសេស Majlis ដែលជាស្ថាប័ននីតិប្បញ្ញត្តិឯកបក្សនៃប្រទេសម៉ាល់ឌីវផងដែរ។
ត្បិតថាលោកសូលី កើតនៅលើកោះ Hinnavaru ប៉ុន្តែបានផ្លាស់ទៅកោះ Maldives រដ្ឋធានី Maldives ក្នុងវ័យកុមារភាពដើម្បីទទួលការអប់រំបន្ថែមទៀត ហើយគាត់បានបន្តរស់នៅតាំងពីពេលនោះមក។ គាត់ជាកូនម្នាក់ក្នុងចំណោមកូន១៣ នាក់។ ក្រោយមកគាត់បានរៀបការជាមួយ Fazna Ahmed ខណៈបច្ចុប្បន្នលោកមានកូនស្រីម្នាក់ឈ្មោះ Sarah និងកូនប្រុសម្នាក់ឈ្មោះ Yaman ។
លោកសូលីក៏ត្រូវបានគេដឹងថា គឺជាមិត្តជិតស្និទ្ធរបស់អតីតប្រធានាធិបតី Mohamed Nasheed ដែលជាបងប្អូនជីដូនមួយរបស់ភរិយាលោកផងដែរ។ លោកសូលី និងអតីតប្រធានាធិបតី Nasheed បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតលទ្ធិប្រជាធិបតេយ្យពហុបក្សនៅម៉ាល់ឌីវ។ លោកក៏ធ្លាប់ជាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្ស និងដឹកនាំក្រុមសភាដំបូងនៃគណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ (MDP) ក្នុងឆ្នាំ ២០០៩។ បន្ទាប់ពីបីឆ្នាំចូលកាន់តំណែងជាប្រធានាធិបតីទំនាក់ទំនងរវាងលោកសូលី និង Nasheed កាន់តែយ៉ាប់យ៉ឺន ដោយសារតែជម្លោះមនោគមវិជ្ជានៅក្នុងគណបក្សរបស់ពួកគេ។
ក្រោយក្លាយជាប្រធានាធិបតីទី ៧នៃប្រទេសម៉ាល់ឌីវ និងជាប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យទីបីរបស់ប្រទេស (បន្ទាប់ពីលោក Mohamed Nasheed និង Abdulla Yameen) លោកក៏ជាប្រធានាធិបតីម៉ាល់ឌីវដំបូងគេដែលបានកើតនៅខាងក្រៅរដ្ឋធានី Malé ក៏ដូចជាមនុស្សចាស់ជាងគេទីពីរដែលកាន់តំណែងជាប្រធានាធិបតីនៅអាយុ ៥៤ ឆ្នាំ (មានតែ Mohamed Waheed Hassan ដែលចាស់ជាងពេលចូលកាន់តំណែង)។
ក្នុងការកាន់តំណែងរបស់លោកសូលី រដ្ឋាភិបាលរបស់លោកក៏បានព្យាយាមបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសឥណ្ឌា។ នេះគឺផ្ទុយទៅនឹងអតីតប្រធានាធិបតី Abdulla Yameen បានបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដែលពាក់ព័ន្ធឥណ្ឌា។ ប្រធានាធិបតីសូលី បានបញ្ជាក់សារជាថ្មីអំពីគោលជំហរ “គោលនយោបាយដំបូងរបស់ឥណ្ឌា” របស់ប្រទេសទាក់ទងនឹងកិច្ចការបរទេសផងដែរ។
សូមបញ្ចាក់ដែរថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូហោះចេញពីប្រទេសកម្ពុជា ដើម្បីទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវក្នុងរយៈពេល ៣ ថ្ងៃ តបតាមការអញ្ជើញរបស់លោក Ibrahim Mohamed Solih ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសប្រជុំកោះហើយ សម្ដេចតេជោនឹងអញ្ជើញមកកម្ពជាវិញនៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់ប្រទេស ម៉ាល់ឌីវ ដែលសម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើទស្សនកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ