ព័ត៌មានអន្ដរជាតិ
នេប៉ាល់ ជួបហេតុការណ៍ធ្លាក់យន្តហោះ មិនតិចលើកទេ ចាប់តាំងពីឆ្នាំ២០១០មក
យន្តហោះផ្ទុកមនុស្សចំនួន ៧២នាក់ បានធ្លាក់នៅប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យទី១៥ខែមករា។ វាជាគ្រោះមហន្តរាយអាកាសចរណ៍ចុងក្រោយបង្អស់ ដែលបានវាយប្រហារប្រទេសហិមាល័យមួយនេះ។
វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសនេប៉ាល់ ត្រូវញាំញីដោយគ្រោះថ្នាក់ បណ្តាលមកពីការថែទាំមិនល្អ ការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ និងកង្វះស្តង់ដារ។
ប្រទេសនេះក៏មានផ្លូវយន្តហោះដាច់ស្រយាល និងពិបាកបំផុតរបស់ពិភពលោកមួយចំនួនផងដែរ ។
ខាងក្រោមនេះ គឺជាហេតុការណ៍នៃគ្រោះមហន្តរាយផ្លូវអាកាស ដែលកើតឡើងក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ២០១០មក៖
ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២
យន្តហោះ Twin Otter ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុង Pokhara ភាគខាងលិចប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្សចំនួន ២២ នាក់។
ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៩
យន្តហោះធុនតូចមួយគ្រឿង បើកខុសផ្លូវរត់ ខណៈពេលហោះឡើងក្បែរភ្នំ Everest ដោយបុកឧទ្ធម្ភាគចក្រ២គ្រឿង និងសម្លាប់មនុស្ស៣នាក់។ មនុស្ស៣នាក់ក៏រងរបួសផងដែរ។
ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨
ជើងហោះហើរពីរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស បានធ្លាក់នៅអាកាសយានដ្ឋាន Kathmandu ចូលទៅក្នុងទីលានបាល់ទាត់ ហើយបានផ្ទុះឆេះ។ មនុស្សចំនួន៥១នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។
ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦
យន្តហោះ Twin Otter ដំណើរការដោយក្រុមហ៊ុន Tara Air បានធ្លាក់ចូលទៅក្នុងភ្នំមួយនៅស្រុក Myagdi ដោយសម្លាប់មនុស្សទាំង ២៣ នាក់នៅលើយន្តហោះ។
ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៤
មនុស្ស១៨នាក់បានស្លាប់ នៅពេលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ ធ្លាក់ក្នុងស្រុក Arghakhanchi។
ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១២
យន្តហោះដឹកមនុស្ស ១៩ នាក់ឆ្ពោះទៅភ្នំ Everest បានធ្លាក់ ហើយផ្ទុះឆេះនៅតំបន់ជាយរដ្ឋធានីនេប៉ាល់ ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ រួមទាំងជនជាតិអង់គ្លេស ៧ នាក់ និងចិន៥នាក់ផងដែរ។
ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១២
មនុស្ស១៥នាក់បានស្លាប់នៅពេលយន្តហោះ Agni Air ដឹកអ្នកធម្មយាត្រាឥណ្ឌា ធ្លាក់នៅជិតព្រលានយន្តហោះ Jomsom ភាគខាងជើងប្រទេសនេប៉ាល់ ប៉ុន្តែមនុស្ស៥នាក់បានរួចជីវិត។
ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១១
យន្តហោះធុនតូចមួយគ្រឿងដែលដឹកអ្នកទេសចរធ្វើដំណើរកម្សាន្តជុំវិញភ្នំ Everest បានធ្លាក់ចូលទៅក្នុងភ្នំក្បែរទីក្រុង Kathmandu សម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១០
អ្នកដំណើរ និងអាកាសយានិកសរុប២២នាក់នៅលើយន្តហោះ ដែលធ្លាក់នៅភាគខាងកើតប្រទេសនេប៉ាល់បានស្លាប់។ ជនរងគ្រោះភាគច្រើនជាអ្នកធ្វើធម្មយាត្រាមកពីប្រទេសប៊ូតង់ ដោយមានពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោមអ្នកស្លាប់ផងដែរ។
ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១០
យន្តហោះធុនតូច Agni Air បានធ្លាក់ក្បែរទីក្រុង Kathmandu ដោយសម្លាប់មនុស្សទាំង ១៤ នាក់នៅលើយន្តហោះ ក្នុងនោះមានជនជាតិអាមេរិក ៤ នាក់ ជប៉ុនម្នាក់ និងអង់គ្លេសម្នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា