ព័ត៌មានជាតិ
បើកបវេសនកាលឆ្នាំថ្មី!ត្រូវធ្វើឡើងក្រោមវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសាលារៀន
![](https://kampucheathmey.com/wp-content/uploads/2021/01/133824447_3644092862305851_3954427251904179224_o-1-1024x682.jpg)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារលិខិតនៅក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នៅយប់ល្ងាចថ្ងៃទី ១០ ខែមករា នេះថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីត្រូវធ្វើឡើង ក្រោមវិធានការសុវត្ថិភាពសុខភាព ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសាលារៀន។
សម្តេចតេជោថ្លែងថា “ក្រសួងស្ថាប័នពាក់ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ នឹងចូលរួមគាំទ្រឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រផ្សេងទៀត តាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមពីក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំអំពីនាម័យ នឹងការបង្ការនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ឲ្យបានម៉ឹងម៉ាត់ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានឆ្លងជំងឺកូវីដ១៩នៅក្នុងគ្រឹះស្ថានសិក្សា”។
![](https://kampucheathmey.com/wp-content/uploads/2021/01/131370447_3616999328348538_213981267076150758_o-1024x682.jpg)
សម្តេចតេជោ ហ៊ុន សែនក៏ថ្លែងជំរុញ ឲ្យស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ បន្តលើកកម្ពស់សុខភាពអនាម័យ ក្នុងបរិបទកូវីដ១៩ដោយ អនុវត្តតាមអភិក្រម “៣ ការពារ ៣ កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាពសុខភាព សិក្សាការរក្សាគម្លាតមួយម៉ែត្រកន្លះ និងសុវត្ថិភាពចំណីអាហារ។
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍បន្តថា ក្រសួងអប់រំយុវជន និងកីឡា ត្រូវបន្តដឹកនាំអនុវត្តទស្សនទានថ្មី គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ដោយគិតគូអំពីជម្រើសឲ្យបានច្រើន ក្នុងការផ្តល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ១៩ និងស្ថានភាពអប់រំ។
សម្តេចតេជោ ហ៊ុនសែនបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តជំរុញការអប់រំ ឌីជីថលឲ្យទាន់សភាពការជាតិ តំបន់ និងសកលលោក។
![](https://kampucheathmey.com/wp-content/uploads/2021/01/131453278_3604183659630105_8457402659050963303_o-1-1024x682.jpg)
សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា ក្រសួងអប់រំត្រូវរៀបចំ នឹងអនុវត្តកម្មវិធីសិក្សា បំព្រួញដោយកំណត់ ជាមុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជាជម្រើសមេរៀនសិក្សា ក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សាដើម្បីធនាថា ការរៀនសូត្ររបស់សិស្សានុសិស្សបានពេញលេញផ្តោតលើចំណុចសំខាន់ៗនឹងស៊ីជម្រៅជាពិសេសមេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ នឹងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។
ក្រៅពីនេះ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏ជំរុញឲ្យ ក្រសួងអប់រំ ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្របង្រៀន តាមបែបការរិះរក នឹងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងសត្តវត្សទី២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះ ដោយសិស្សត្រូវអនុវត្ត ក្នុងថ្នាក់រៀន នឹងការធ្វើស្វ័យសិក្សា នឹងការផ្តោតលើការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ច ឌីជីថល ជាពិសេសសិស្សមានបំណិន សត្តវត្សទី២១ ក្រសួងប់រំ ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈ ជាប្រចាំ រួមទាំងវគ្គវិក្រឹត្តការតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់ គុណវឌ្ឍ និងសមត្ថភាពរបស់ គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន នឹងរៀនតាមបែបបច្ចេកវិទ្យាទំនើប។
ក្រសួងត្រូវបន្តកែលម្អ នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ នឹងបន្ទប់សាស្ត្រាចារ្យ ទៅតាមលទ្ធភាព នឹងស្ថានភាពជាក់ស្តែងរបស់សាលារៀន សម្រាប់បម្រើដល់ការបង្រៀន នឹងរៀនបែបថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ១៩៕
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?