Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងសំណេះសំណាលប្រជាពលរដ្ឋនៅតាមផ្ទះ

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន បានដឹកនាំមន្ត្រីរាជការចុះធ្វើសកម្មភាពនេះ ក្នុងគោលបំណងឱ្យបានដឹង ពីសុខទុក្ខ ការជួបការលំបាក ឬបញ្ហានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដើម្បីអាចជួយដោះស្រាយ និងរួមសុខរួមទុក្ខក្នុងលក្ខណៈជាគ្រួសារតែមួយជាមួយប្រជាពលរដ្ឋ។

លោក ម៉ៅ ធនិន បានលើកឡើងថា លោកធ្វើដំណើរមកនេះ ក្នុងនាមជាកូន ជាប្អូន ជាបង ជាពូ ឬជាអ៊ុំ នៅក្នុងគ្រួសារតែមួយជាមួយប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ មិនមែនមកក្នុងឋានៈជាអភិបាលខេត្តនោះឡើយ។

លោក ម៉ៅ ធនិន បានបន្តថា អ្វីដែលជាបញ្ហាកង្វល់ ជាបញ្ហាប្រឈម ជាបញ្ហាដែលប្រជាពលរដ្ឋដោះស្រាយមិនចេញ ឬក៏មានការថ្នាំងថ្នាក់អំពីអ្វីមួយ ឬប្រជាពលរដ្ឋបានរងនូវការងារដែលគិតថាមិនល្អចំពោះគ្រួសារ អាចរៀបរាប់ប្រាប់មកកាន់លោកបាន ដើម្បីលោកបានចូលរួមរំលែកដោះស្រាយ រួមទាំងសុខទាំងទុក្ខជាមួយនឹងប្រជាពលរដ្ឋ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៦ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១០ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង

Sokha Hotels

ព័ត៌មានពេញនិយម