ព័ត៌មានអន្ដរជាតិ
ជប៉ុន និងឥណ្ឌា ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ជិតទីក្រុង តូក្យូ
កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (JASDF) បានប្រកាសនៅថ្ងៃចន្ទទី១៦ខែមករានេះថា ប្រទេសជប៉ុន និងឥណ្ឌា បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះ Veer Guardian នៅតំបន់ជុំវិញទីក្រុងតូក្យូ ដើម្បីបង្កើនជំនាញបច្ចេកទេស និងធ្វើឲ្យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅ។
យោងតាមសេចក្តីថ្លែងការណ៍នោះ, សមយុទ្ធកំពុងធ្វើឡើងនៅមូលដ្ឋានយោធា Air Rescue Wing Hyakuri Detachment ដែលមានទីតាំងនៅខេត្ត Ibaraki ប្រទេសជប៉ុន និងនៅឯមូលដ្ឋានទ័ពអាកាស Iruma ក្នុងខេត្ត Saitama។
JASDF និយាយថា សមយុទ្ធនេះ មានការចូលរួមពីយន្តហោះចម្បាំង Mitsubishi F-2 របស់ជប៉ុនចំនួន៤គ្រឿង និងយន្តហោះប្រយុទ្ធយុទ្ធសាស្ត្រ McDonnell Douglas F-15 Eagle របស់សហរដ្ឋអាមេរិកចំនួន៤គ្រឿង។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ប្រទេសឥណ្ឌា បានផ្តល់បុគ្គលិកយោធាចំនួន១៥០នាក់ យន្តហោះចម្បាំងពហុមុខងារ Sukhoi Su-30MKI របស់រុស្ស៊ីចំនួន៤គ្រឿង និងយន្តហោះដឹកជញ្ជូនដ៏ធំរបស់អាមេរិក Boeing C-17 Globemaster III ចំនួន២គ្រឿង។
សមយុទ្ធយោធារួមគ្នានេះ នឹងដំណើរការរហូតដល់ថ្ងៃទី ២៦ ខែមករា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត