Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីតាលី ចាប់បានមេក្រុមបងធំ ដ៏មានឥទ្ធិពលបំផុត ក្រោយរត់គេចខ្លួន ៣០ឆ្នាំ

បានផុស

នៅ

លោក Matteo Messina Denaro មេក្រុមបងធំដែលគេតាមចាប់ខ្លួនបំផុត របស់ប្រទេសអ៊ីតាលី ទីបំផុតត្រូវប៉ូលិសចាប់បានហើយ បន្ទាប់ពីរត់គេចអស់រយៈពេល៣០ឆ្នាំ។

លោក Matteo Messina Denaro
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Messina Denaro គឺជាមេក្រុមបងធំ Sicilian Cosa Nostra ហើយបានគ្រប់គ្រងចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។

គាត់ត្រូវបានឃាត់ខ្លួននៅមន្ទីរពេទ្យឯកជនមួយ ក្នុងតំបន់ Sicilian នៃទីក្រុង Palermo ជាកន្លែងដែលគាត់ កំពុងទទួលការព្យាបាលជំងឺ។

យោងយាមទូរទស្សន៍រដ្ឋអ៊ីតាលី គាត់ត្រូវបានគេនាំទៅកាន់ទីតាំងសម្ងាត់មួយ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួន។

លោក Messina Denaro ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់តួនាទីរបស់គាត់នៅក្នុងការសម្លាប់រដ្ឋអាជ្ញាប្រឆាំងក្រុមបងធំ Giovanni Falcone និង Paolo Borsellino កាលពីឆ្នាំ១៩៩២។

គាត់ក៏ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិតផងដែរ សម្រាប់តួនាទីរបស់គាត់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Florence, Rome និង Milan ដែលបានសម្លាប់មនុស្ស ១០ នាក់នៅឆ្នាំបន្ទាប់នោះ។

លោក Messina Denaro ក៏ត្រូវបានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវតែម្នាក់ឯង ឬរួមគ្នាផងដែរ ចំពោះករណីឃាតកម្មជាច្រើនផ្សេងទៀតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ គ្រួសារមហាសេដ្ឋី ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅ អ៊ីតាលី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម