ជីវិតកម្សាន្ដ
ថ្ងៃផ្ទេរមកុដ បវរកញ្ញាចក្រវាល ២០២១ រងពាក្យរិះគន់លើរូបរាង ទោះដឹងថានាងមានជំងឺធ្វើឱ្យលើសទម្ងន់
នៅក្នុងថ្ងៃប្រកួតចុងក្រោយនៃកម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ២០២២ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) បវរកញ្ញា Harnaaz Sandhu ម្ចាស់មកុដ Miss Universe 2021 នៅតែទទួលបានមតិរិះគន់លើរូបរាងធាត់ជាងមុនរបស់នាង ទោះដឹងថាបវរកញ្ញារូបនេះមានជំងឺធ្វើឱ្យឡើងទម្ងន់ក៏ដោយ។
មិនដូចអ្នកកាន់តំណែងមុនៗនោះទេ ម្ចាស់ជយលាភីឯកបវរកញ្ញាចក្រវាល ឆ្នាំ២០២១ បានឆ្លងកាត់រយៈពេលដ៏តានតឹង និងសម្ពាធយ៉ាងខ្លាំងពីមហាជន ក៏ដូចជាម្ចាស់ប្រេននានា ដោយសាររូបរាងឡើងទម្ងន់របស់នាង ធ្វើឱ្យនាងពុំមានទីផ្សារការងារក្នុងវិស័យម៉ូដច្រើនឡើយ។
ក្រោយឡើងគ្រងមកុដមិនបាន ៣ខែស្រួលបួល បវរកញ្ញា Harnaaz Sandhu ស្រាប់រកឃើញថាមានជំងឺ Celiac ដែលធ្វើឲ្យនាងលេបថ្នាំច្រើន ហើយនាំឲ្យធាត់លើសទម្ងន់។ បើទោះបីនាងធ្លាប់ទម្លាយពីស្ថានភាពជំងឺជាសាធារណៈយ៉ាងណាក្ដី មហាជនមួយចំនួន បែរជារិះគន់នាងថាមិនចេះថែរាង មិនសក្តិសមជាបវរកញ្ញាឯក។ រហូតមកដល់ថ្ងៃផ្ទេរមកុដ កាលពីពេលថ្មីៗនេះ បន្ទាប់ពី Harnaaz Sandhu បង្ហាញខ្លួនលើឆាក Miss Universe អ្នករិះគន់ទាំងនោះ នៅតែបន្តវាយប្រហាររូបរាងរបស់បវរកញ្ញាវ័យ ២៣ឆ្នាំរូបនេះដដែល។
ទោះយ៉ាងណា នៅក្នុងរាត្រីចុងក្រោយនៃការប្រលងបវរកញ្ញាចក្រវាលដ៏ធំបំផុត អ្នកគាំទ្របានឃើញបវរកញ្ញា Harnaaz Sandhu រក្សាអាកប្បកិរិយាវិជ្ជមាន សុទិដ្ឋិនិយម ក្លាហាន និងទំនុកចិត្តបំផុត ដើម្បីផ្ទេរមកុដឱ្យសិស្សប្អូនរបស់ខ្លួន។ ថ្វីត្បិតមានភាពរអាក់រអួលបន្តិចអំឡុងពេលដើរលើឆាក ប៉ុន្តែនាងនៅតែបង្ហាញខ្លួនយ៉ាងជឿជាក់ គួរឱ្យសរសើរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិត ម្ចាស់មកុដ MISS UNIVERSE 2022 មានឈាមជ័រ សែស្រឡាយ អាស៊ីអាគ្នេយ៍
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់