Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូ ព្រមានថា បរាជ័យរបស់អ៊ុយក្រែន អាចនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី៣ (មានវីដេអូ)

បានផុស

នៅ

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអះអាងនៅថ្ងៃអង្គារទី១៧ខែមករានេះថា បរាជ័យរបស់អ៊ុយក្រែន អាចនាំឲ្យមានសង្គ្រាមលោកលើកទីបី ដែលនេះមានន័យថា ប្រទេសអាល្លឺម៉ង់ និងសមាជិកណាតូផ្សេងទៀត ត្រូវតែបង្កើន និងបញ្ជូនសព្វាវុធបន្ថែមទៀតដល់ទីក្រុង កៀវ។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទីក្រុងបែរឡាំង នៅឯពិធីអបអរសាទរអាជីពរយៈពេល៥០ឆ្នាំរបស់អ្នកនយោបាយអាល្លឺម៉ង់ Wolfgang Schauble, លោក Morawiecki បានទទូចថា ប្រទេសអាល្លឺម៉ង់ ត្រូវតែអនុញ្ញាតឲ្យមានការប្រគល់រថក្រោះធុន Leopard 2 ទៅអ៊ុយក្រែន។ ប៉ូឡូញ និងហ្វាំងឡង់ បានសន្យាផ្តល់រថក្រោះទៅឲ្យទីក្រុងកៀវ ប៉ុន្តែត្រូវការការអនុញ្ញាតជាផ្លូវការពីអាល្លឺម៉ង់ ដើម្បីប្រគល់ទៅបាន។

លោក Morawiecki អះអាងថា “សព្វថ្ងៃ អ៊ុយក្រែនកំពុងប្រយុទ្ធ មិនមែនត្រឹមតែដើម្បីសេរីភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារអឺរ៉ុបផងដែរ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រគល់​សព្វាវុធ​គ្រប់​ប្រភេទ​ទៅឲ្យ​អ៊ុយក្រែន”។

លោកបន្ថែមថា “បរាជ័យរបស់អ៊ុយក្រែន អាចឈានឆ្ពោះទៅការផ្ទុះសង្រ្គាមលោកលើកទី៣ ដូច្នេះថ្ងៃនេះ មិនមានហេតុផលណាមួយដើម្បីរារាំងការគាំទ្រសម្រាប់ទីក្រុងកៀវ និងពន្យារពេលបញ្ហានោះទេ”។

គួរបញ្ជាក់ថា អាល្លឺម៉ង់ មានរថក្រោះ Leopard ប្រហែល ១១០ គ្រឿង ដែលអាចប្រគល់ទៅឲ្យអ៊ុយក្រែន ប៉ុន្តែការរៀបចំឲ្យរថក្រោះទាំងនោះ ចូលបម្រើការបានល្អប្រសើរ នឹងត្រូវចំណាយប្រាក់អស់រាប់រយលានអឺរ៉ូ ហើយត្រូវចំណាយពេលប្រហែលមួយឆ្នាំ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ណាតូ សន្យា ផ្តល់ អាវុធ ធុន ធ្ងន់ បន្ថែម ទៀត ជួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម