Connect with us

ជីវិតកម្សាន្ដ

Jimin សមាជិកក្រុម BTS ក្លាយជាទូតសុឆន្ទៈសកល ឲ្យប្រេន Dior

បានផុស

នៅ

Jimin នៃសមាជិកក្រុម BTS ត្រូវបានគេជ្រើសរើសជាទូតសុឆន្ទៈសកលថ្មីបំផុត សម្រាប់សំលៀកបំពាក់បុរសឲ្យម៉ាកយីហោប្រណិត Dior របស់បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៦ ខែមករា ម៉ាកយីហោប្រណីតរបស់បារាំង Dior បានធ្វើសេចក្តីប្រកាសជាផ្លូវការតាម រយៈប្រព័ន្ធផ្សព្វផ្សាយ Instagram នឹងបានណែនាំ Jimin សមាជិកក្រុម BTS ជាឯកទូតសុឆន្ទៈសកលថ្មីរបស់ម៉ាកយីហោនេះ។ ក្នុងនាមជាឯកទូតសុឆន្ទៈ Jimin បានបង្ហាញរូបភាពជាមួយសំលៀកបំពាក់ Dior Summer Collection ដែលជាម៉ូដ​ចុង​ក្រោយ​បំផុត​របស់ម៉ាកយីហោនេះក្នុងឆ្នាំ ២០២៣។

ជាមួយគ្នានេះ Jimin សមាជិកក្រុម BTS គឺជាសិល្បៈករកូរ៉េទីបីហើយដែលបានធ្វើជាទូតសុឆន្ទៈសកលឲ្យម៉ាកយី ហោប្រណិត Dior របស់បារាំងបន្ទាប់ពី Cha Eun Woo សមាជិកក្រុម Astro និង Sehun សមាជិកក្រុម Exo ។

យ៉ាងណាមិញ Jimin ក៏ធ្លាប់ធ្វើជាមួយម៉ាកយីហោប្រណិតរបស់បារាំងពីមុន ដោយនៅឆ្នាំ ២០២១ ក្រុមចម្រៀង BTS ធ្លាប់ធ្វើការជាមួយម៉ាកយីហោប្រណិត LV ជាទូតសុឆន្ទៈដែលបច្ចុប្បន្ននេះបានបញ្ចប់ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jimin សមាជិក BTS គ្រោងចេញអាល់ប៊ុមទោល ក្រោយបញ្ចប់ការសហការណ៍ជាមួយ Taeyang

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម